កាលពីថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០២៥ កន្លងទៅ មានករណីដំរីមួយក្បាលភ្ញាក់នឹងសំឡេងកាំជ្រួចនៅក្នុងពិធីបុណ្យមួយក្នុងប្រទេសថៃ ហើយបានផ្អើលរត់ជាន់មនុស្ស ៥ នាក់ឱ្យរងរបួស។
តាមព័ត៌មានបានឱ្យដឹងថា ពិធីនេះជាពិធីអបអរកាកបាទក្រហមប្រចាំឆ្នាំរបស់ថៃ ដែលបានធ្វើឡើងនៅខេត្ត Nong Bua Lamphu ។ ហើយក្នុងពិធីនេះមានការបើកស្តង់លក់ដូរអីវ៉ាន់ម្ហូបអាហារ ដែលមានមនុស្សមកចូលរួមកម្សាន្តជាច្រើន។ ក្នុងនោះមានដំរីមួយក្បាលត្រូវបានម្ចាស់នាំមកខេត្តសុរិន្ទ មកលក់អំពៅនៅក្នុងពិធីនេះ តែដោយសារតែមានការបាញ់កាំជ្រួច ដំរីមួយនេះក៏មានការភិតភ័យ ហើយបានរត់ទៅជាន់មនុស្សក្នុងពិធីរបួសអស់ ៥ នាក់។
យ៉ាងណាមិញ អ្នករងរបួសចំនួន ៥ នាក់ ត្រូវបានអាជ្ញាធរបញ្ជូនទៅកាន់មន្ទីរពេទ្យ ចំណែកឯម្ចាស់ដំរីក៏ត្រូវបានអាជ្ញាធរឃាត់ខ្លួនទៅសួរនាំទាក់ទងនឹងលិខិតអនុញ្ញាតឱ្យនាំសត្វចូលមកក្នុងខេត្ត ហើយបើមានបញ្ហាយ៉ាងណាគេនឹងចាត់ចែងទៅតាមផ្លូវច្បាប់៕
សូមចុចទីនេះដើម្បីទស្សនាវីដេអូ៖
ប្រភព៖ THAIRATH