បើគិតមកដល់ពេលនេះរយៈពេលប្រមាណជាងកន្លះឆ្នាំមកហើយដែលជំទាវ ចន ច័ន្ទលក្ខិណា បានបញ្ចប់តំណែងជាប្រធានសមាគមសិល្បករខ្មែរ អាណត្តិទី ៥ ដោយបន្តតំណែងក្នុងអាណត្តិទី ៦ ដោយលោកជំទាវ អ្នកឧកញ៉ា ម៉ៅ ចំណាន។
ក្នុងនោះដែរ ក្រោយបញ្ចប់អាណត្តិជាប្រធានសមាគមសិល្បករខ្មែរ លោកជំទាវ ចន ច័ន្ទលក្ខិណា ក៏នៅតែបន្តការបំពេញតួនាទីលើកតម្កើងក្នុងវិស័យសិល្បៈ ដោយបច្ចុប្បន្នលោកជំទាវកំពុងគ្រប់គ្រងការប្រកួតបវរកញ្ញាថ្មីមួយដែលបង្កើតឡើងដោយកម្ពុជា។
ជាការពិត បើទោះបានបញ្ចប់អាណត្តិជាប្រធានសមាគមសិល្បករខ្មែរយូរខែក៏ពិតមែន តែថ្មីៗនេះ លោកជំទាវ ចន ច័ន្ទលក្ខិណា បានបង្ហោះសារជម្រាបឱ្យដឹងពីការនឹករឭករបស់សិល្បករជើងចាស់ ដែលបានទាក់ទងមកលោកជំទាវច្រើន។
សារនោះដែរ លោកជំទាវ ចន ច័ន្ទលក្ខិណា បានរៀបរាប់ថា៖ «មួយរយៈនេះ សិល្បករចាស់ជរា Call មកច្រើន កូនស្រីម្នាក់នេះអរគុណចំពោះការនឹករឭករបស់លោកពុកលោកម៉ែ»៕