សារព័ត៌មាន mStar បានរាយការណ៍ពីរឿងរ៉ាវដ៏គួរឱ្យហួសចិត្តរបស់ប្តីប្រពន្ធមួយគូ ដែលប្រពន្ធចង់សុំលែងលះ ព្រោះតែមិនពេញចិត្តនឹងប្តីដែលដុសធ្មេញមួយអាទិត្យតែ ២ ដង។
តាមស្រ្តីជាប្រពន្ធបានរៀបរាប់ឱ្យដឹងថា នាងបានរៀបការជាមួយនឹងប្តីមកជាង ៥ ឆ្នាំហើយ ដើមឡើយប្តីនាងជាមនុស្សដែលមានអនាម័យត្រឹមត្រូវ ដុសធ្មេញជាប្រចាំ តែក្រោយពីនៅជាមួយគ្នាបាន ៤ ឆ្នាំ ប្តីរបស់នាងក៏ក្លាយទៅជាមនុស្សខ្ជិល ដោយដុសធ្មេញត្រឹមតែ ២ ដងក្នុងមួយសប្តាហ៍ប៉ុណ្ណោះ ដែលធ្វើឱ្យនាងពិបាកទទួលយកក្លិនមែនទែន ដល់ថ្នាក់ចង់សុំលែងលះទៀតផង។
យ៉ាងណាមិញ មានមហាជនមួយចំនួនបានប្រាប់នាងថា ប្តីនាងអាចនឹងមានបញ្ហាផ្លូវចិត្តណាមួយ តែនាងក៏សង្កេតឃើញថាសុខភាពផ្លូវចិត្តប្តីរបស់នាងគឺធម្មតា មិនមានភាពខុសប្លែកអ្វីឡើយ។ មកទល់ពេលនេះ ភាពស្និទ្ធស្នាលរវាងនាងនឹងប្តីក៏ហាក់ដូចជាបាត់បង់ជារឿយៗ ព្រោះនាងទ្រាំធុំក្លិនមាត់របស់គេមិនបានឡើយ៕
ប្រភព៖ Khaosod