ថ្មីៗនេះសារព័ត៌មាន Daily Mail បានរាយការឱ្យដឹងពីរឿងរ៉ាវរបស់ស្រ្តីជនជាតិកាណាដាម្នាក់ ដែលដល់ថ្នាក់យកកម្ទេចធាតុប្តីមកទទួលទានដើម្បីសងសឹក ព្រោះខឹងនឹងប្តីលួចមានស្រីកាលនៅរស់។
តាមព័ត៌មានបានឱ្យដឹងថា ស្រ្តីរូបនេះមានឈ្មោះ Jessica នាងបានរួមរស់ជាមួយនឹងប្តីឈ្មោះ Sean មកជាង ១៧ ឆ្នាំមកហើយ តែគួរឱ្យសោកស្តាយ Sean ក៏បានបាត់បង់ជីវិតទៅដោយសារតែជំងឺគាំងបេះដូង។ យ៉ាងណាមិញ នៅពេលដែលកំពុងរៀបពិធីបុណ្យ Jessica ក៏បានឆែក ipad របស់ប្តីក៏ឃើញថាគេបានលួចប្រើសេវាកម្មស្រីក្រៅផ្ទះច្រើនណាស់ ហើយមានទាំងការលួចលាក់ស្នេហាជាមួយនឹងអ្នកធ្វើការជាមួយគ្នា ការកុហករឿងម៉ោងធ្វើការងារ ទាំងដែលកន្លងមកនាងគិតថាប្តីនាងជាមនុស្សស្មោះត្រង់នឹងនាងរហូត។
យ៉ាងណាមិញ ដោយសារតែការខកចិត្ត និង ការឈឺចាប់ដ៏ខ្លាំងក្លា នាងក៏បានបើកកោដ្ឋរបស់ប្តីបម្រុងយកកម្ទេចធាតុទៅរោយលើលាមកឆ្កែទៅហើយ តែចុងក្រោយក៏ធ្វើមិនបាន ហើយបែរជាយកម្ទេចធាតុនោះមកទទួលទានខ្លួនឯងទៅវិញ។ Jessica ពិតជាឈឺចាប់ជាមួយនឹងរឿងនេះខ្លាំងណាស់ តែនាងក៏ភ្ញាក់រឭកមកវិញថានៅមានកូនប្រុសដែលនាងត្រូវមើលថែ ទើបព្យាយាមប្រើប្រាស់ជីវិតឡើងវិញ តែនាងក៏នៅតែបំភ្លេចមិនបាននូវអ្វីដែលប្តីបានធ្វើ ព្រោះកន្លងមកគេគឺជាមនុស្សល្អខ្លាំងណាស់៕
ប្រភព៖ Sanook