នៅវេលាម៉ោងប្រមាណជា ៤ កន្លះល្ងាចថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២៤ (ពេលវេលាក្នុងតំបន់) ហេតុការណ៍យន្តហោះបិះបុកគ្នារវាងយន្តហោះរបស់ក្រុមហ៊ុន Delta និង យន្តហោះឯកជនមួយបានកើតមានឡើងនៅព្រលានយន្តហោះ Los Angeles សហរដ្ឋអាមេរិក បង្កជាការភ័យស្លុតប្រហោងពោះរហូតខាងអ្នកគ្រប់គ្រងចរាចរណ៍ស្រែកថា៖ «ឈប់ ឈប់ ឈប់!»។
ទិដ្ឋភាពស្ដែងៗនៃហេតុការណ៍ខាងលើនេះដែរត្រូវបានថតផ្ទាល់លើ Youtube របស់លោក Kevin Ray ដែលជាអ្នកតាមដានជើងហោះហើរ។ ភ្ញាក់ផ្អើលមិនខុសពីអ្នកគ្រប់គ្រងចរាចរណ៍ លោក Ray បានលាន់មាត់ថា៖ «ក្នុងពេលរាប់ឆ្នាំបម្រើការងារនេះ ខ្ញុំមិនដែលឮអ្នកគ្រប់គ្រងចរាចរណ៍ស្រែកពាក្យថា ឈប់ ឈប់ ឈប់ បែបនេះទេ»។
គួរបញ្ជាក់ដែរថា ហេតុការណ៍ខាងលើនេះដែរកើតមានឡើងរវាងយន្តហោះរបស់ក្រុមហ៊ុន Delta ដែលហោះចេញឆ្ពោះទៅកាន់ Atlanta ខណៈយន្តហោះមួយគ្រឿងទៀតជាយន្តហោះឯកជន Embraer E135 ដឹកក្រុមកីឡាករបាល់បោះបុរសប្រចាំសាលា Gonzaga University ។ យ៉ាងណាមិញ យន្តហោះទាំងពីរមិនបានកើតមានបញ្ហាប៉ះទង្គិចគ្នាអ្វីនោះឡើយក្រោយខាងអ្នកគ្រប់គ្រងចរាចរណ៍ប្រាប់ឱ្យយន្តហោះឯកជនឈប់ទាន់ស្របពេលយន្តហោះ Delta កំពុងហោះឡើង៕