ប្រិយមិត្តមួយចំនួនច្បាស់ជាបានស្គាល់លោកគ្រូចិនសែ ម៉ុង ហើយ ដែលលោកគឺជាគ្រូហុងស៊ុយបែបវិទ្យាសាស្ត្រមួយរូប តែងចែករំលែកពីក្បួនហុងស៊ុយ វិធីសាស្រ្ដសែនព្រេងបែបចិន និង គ្រឿងហុងស៊ុយផ្សេងៗ តាមរយៈផេក ហុងស៊ុយ ជាប្រយោជន៍សម្រាប់អ្នកចង់ស្វែងយល់ពីហុងស៊ុយក្នុងការរស់នៅប្រចាំថ្ងៃ ប្រចាំខែ និង ប្រចាំឆ្នាំជាដើម។
កៀកនឹងឆ្នាំថ្មីខិតជិតមកដល់ លោកគ្រូចិនស៊ែ ម៉ុង បានចែករំលែកពីពេលវេលាចាប់ផ្ដើមចូលឆុង នៃឆ្នាំទាំង ៤ ក្នុងឆ្នាំ ២០២៥ ខាងមុខនេះរួមមាន ឆ្នាំម្សាញ់ ឆ្នាំខាល ឆ្នាំវក និង ឆ្នាំកុរ។
ចំពោះពេលវេលាឆុងផ្លូវការនៃឆ្នាំទាំង ៤ ក្នុងឆ្នាំ ២០២៥ លោកគ្រូចិនស៊ែម៉ុង បានបញ្ជាក់ដូចតទៅ ៖
១. ឆ្នាំម្សាញ់
ឆ្នាំម្សាញ់ គឺចាប់ផ្ដើមឆុង ពីថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០២៥ តទៅ
២. ឆ្នាំខាល
ឆ្នាំខាល គឺចាប់ផ្ដើមឆុង ពីថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២៥ តទៅ
៣. ឆ្នាំវក
ឆ្នាំវក គឺចាប់ផ្ដើមឆុង ពីថ្ងៃទី ២១ ខែមករា ឆ្នាំ ២០២៥ តទៅ
៤. ឆ្នាំកុរ
ឆ្នាំកុរ គឺចាប់ផ្ដើមឆុង ពីថ្ងៃទី ១២ ខែមករា ឆ្នាំ ២០២៤ តទៅ៕
ប្រភព ៖ ហុងស៊ុយ