មហាជននិយមតាមដានតារាៗក្នុងវិស័យសិល្បៈ ច្បាស់ជាបានឃើញមកជារៀងរាល់ឆ្នាំហើយ ឱ្យតែដល់បុណ្យទាននានាទាំងក្នុង និង ក្រៅប្រទេសនោះ គឺរមែងមានការចូលរួមអបអរសាទរ ជាពិសេសនោះ គឺការបង្ហាញរូបភាពទៅតាមពិធីបុណ្យនានា។
ជាក់ស្តែង ពិធីបុណ្យចូលឆ្នាំប្រពៃណីចិន មហាជនក៏តែងតែឃើញសិល្បករ សិល្បការិនីមួយចំនួន បានចូលរួមអបអរសាទរ បើទោះជាខ្លះជាកូនកាត់ចិន និង ខ្លះមិនកាត់ចិនក៏ដោយ។ ម្យ៉ាងវិញទៀតនោះ ការតុបតែងខ្លួននូវឈុតសម្លៀកបំពាក់ចិនក៏តែងតែមានដូចគ្នា។
តួយ៉ាង នៅសល់ប៉ុន្មានថ្ងៃខាងមុខទៀត ពិធីបុណ្យចូលឆ្នាំប្រពៃណីចិនបានខិតជិតមកដល់ គេបានឃើញតារាស្រីស្រស់សោភាកញ្ញា រចនា រ៉ាវាឌី ក៏បានបង្ហាញខ្លួនក្នុងឈុតក្រហមឆ្អិនឆ្អៅផងដែរ។ ដោយឡែក ឈុតនោះដែរ កញ្ញា រចនា រ៉ាវាឌី បានតែងបែបកូនកាត់ចិន ឥណ្ឌា ដោយមានសម្លៀកបំពាក់ពណ៌ក្រហម ដែលជាពណ៌តំណាងហុងស៊ុយ រីឯម៉ូដសម្លៀកបំពាក់ មានគ្របកន្សែងលើក្បាលបែបនារីឥណ្ឌាទៀតផង៕