ថ្មីៗនេះ អ្នកលេងបណ្តាញសង្គម Tik Tok កំពុងផ្ទុះការចែករំលែក និង ចូលទៅបញ្ចេញមតិវែកញែកជាបន្តបន្ទាប់ ក្រោយពីបានឃើញវីដេអូមួយរបស់កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី និង កញ្ញា ហុក សារិតុលា បានកាន់នំខេក និង និយាយជូនពរជាភាសាថៃទៅកាន់បុគ្គលម្នាក់ដោយហៅថា ប៉ាប៉ា។
ក្នុងនោះ អ្នកលេងបណ្តាញសង្គម Tik Tok មួយចំនួនធំ បានចូលទៅបញ្ចេញមតិអវិជ្ជមានជាច្រើន ដោយយល់ថា ការជូនពរថ្ងៃកំណើតនោះ បវរកញ្ញាទាំង ២ ផ្ញើទៅកាន់តា ណាវ៉ាត់ ដែលកន្លងមក ពេជ្រ វត្តីសារ៉ាវឌ្ឍី និង សារិតុលា តែងតែហៅតា ណាវ៉ាត់ ថា ប៉ាប៉ា។
យ៉ាងណាមិញ វីដេអូកាន់នំខេក និយាយជាភាសាថៃអបអរថ្ងៃកំណើតនោះដែរ កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី និង កញ្ញា ហុក សារិតុលា បានផ្ញើទៅកាន់ម្ចាស់គណនី Tik Tok ពោលគឺបុគ្គល ដែលបានបង្ហោះវីដេអូនេះដោយផ្ទាល់មានឈ្មោះថា Pick។
ក្នុងនោះដែរ ម្ចាស់គណនីឈ្មោះ Pick នេះដែរ គឺជាអ្នកគាំទ្រ និង អ្នកស្និទ្ធស្នាលមួយរូបដូចគ្នារបស់ ពេជ្រ វត្តីសារ៉ាវឌ្ឍី ដែលជាជនជាតិថៃ៕