ថ្មីៗនេះមហាជនជាច្រើននៅក្រុងស៊ីដនី ប្រទេសអូស្ត្រាលី កំពុងតែមានការព្រួយបារម្ភ ក្រោយឃើញទឹកសមុទ្រនៅម្តុំកំពង់ផែ Karining Clover Bay ដែលជាតំបន់អ្នកមានប្រចាំទីក្រុង បានប្រែពណ៌ទៅជាក្រហមឆ្អិនឆ្អៅដូចជាឈាម។
តាមព័ត៌មានបានឱ្យដឹងថា មូលហេតុនៃការប្រែពណ៌នេះនៅមិនបានដឹងច្បាស់លាស់នៅឡើយទេ តែខាងអ្នកជំនាញបានសន្និដ្ឋានថាវាអាចបណ្តាលមកពី Fluorescein ជាសារធាតុដែលជាងប្រើសម្រាប់លាបបំពង់ទឹក ដើម្បីពិនិត្យមើលដំណើរការរបស់វា ឬ រកកន្លែងដែលវាធ្លាយ។
យ៉ាងណាមិញ ខាងអ្នកជំនាញបានកំពុងតែស៊ើបអង្កេតទៅលើរឿងនេះជាបន្ទាន់ផងដែរ គេនៅមិនដឹងពីប្រភពនៃថ្នាំលាបនោះនៅឡើយទេ តែគេបានឱ្យដឹងថាសារធាតុនេះពុំមានជាតិពុលឡើយ វាមានតែសារធាតុពណ៌ខ្លាំង បើទោះជាប្រើតែបន្តិចក៏នឹងចេញពណ៌ខ្លាំងដែរ ទើបធ្វើឱ្យទឹកសមុទ្រទៅជាសភាពបែបនេះ៕
ប្រភព៖ Khaosod