ពពោះចំខែបុណ្យខែទាន បើចង់អបអរសប្បាយនឹងគេ ណែនាំម៉ាក់ៗគួរធ្វើលៃលកធ្វើ ៥ យ៉ាងនេះ

Share This

ពិធីបុណ្យអុំទូកទើបរំលងផុតថ្មីៗ រីឯឱកាសបុណ្យចូលឆ្នាំសកលក៏ខិតជិតមកដល់ ជាពេលមួយដែលបងប្អូនខ្មែរមកជួបជុំ សប្បាយរីករាយជាមួយកម្មវិធីកម្សាន្តផ្សេងៗនៅទីក្រុងភ្នំពេញ។ សម្រាប់ស្ត្រីពពោះ ការដើរលេងទៅកន្លែងហ្វូងមនុស្សអាចប្រឈមហានិភ័យច្រើន ស្រួលមិនស្រួល អាចគ្រោះថ្នាក់ដោយហេតុណាមួយក៏ថាបាន។ ដើម្បីសុវត្ថិភាព និង នៅតែរក្សាបានសុខភាពល្អ យើងសូមលើកពីគន្លឹះ ៥ យ៉ាង ដែលម៉ាក់ៗនៅតែអាចរីករាយបាន។

១. ជៀសវាងចូលទៅក្នុងហ្វូងមនុស្ស

ឱកាសបុណ្យទាន កន្លែងជាច្រើននឹងមានការជួបជុំទៅដោយហ្វូងមនុស្ស បើស្ត្រីពពោះឆ្ពោះទៅកាន់កន្លែងនោះ ងាយប្រឈមនឹងការប្រជ្រៀតធ្វើឱ្យពិបាកដកដង្ហើម អស់កម្លាំងឬរងរបួសដោយហេតុណាមួយ។ ដើម្បីសុវត្ថិភាព គួរជួបជុំក្រុមគ្រួសារនៅផ្ទះ អាចមើលការប្រណាំងទូកតាមទូរទស្សន៍ និង ទទួលទានអាហារជុំគ្នា។ បើចង់ខានមិនបាន អ្នកអាចធ្វើការកក់សណ្ឋាគារដែលនៅទល់មុខកន្លែងកម្មវិធី ដូចជានៅមាត់ទន្លេ ហើយសម្រាកលម្ហែនៅទីនោះតែម្តង។ ឱកាសបុណ្យទានសណ្ឋាគារខ្លះក៏នឹងមានរៀបចំកម្មវិធីផងដែរ។ អ្នកអាចឆែកមើលមុនដើម្បីត្រៀមខ្លួន ត្រៀមឈុត រីករាយនឹងគេ។

២. ធ្វើអាហារញុំានៅផ្ទះ ឬ ទៅភោជនីយដ្ឋាន​

ម៉ាក់ៗអាចណាត់មិត្តភក្តិឬក្រុមគ្រួសារមកជួបជុំគ្នា បង្កើតកម្មវិធីនៅផ្ទះក៏សប្បាយម្យ៉ាង។ តែបើចង់ឃើញគេឃើញឯង អាចឆ្ពោះទៅកាន់ភោជនីយដ្ឋានណាមួយដែលមានបរិយាកាសស្រស់ស្រាយ។ គួររក្សាការបរិភោគអាហារចម្អិនឆ្អិន និង ជាអាហារសម្បូរទៅដោយសារធាតុចិញ្ចឹម។ ជៀសវាងអាហារតាមដងផ្លូវ និង អាហារឆៅ។

៣. រក្សាទំនាក់ទំនងជាមួយគ្រូពេទ្យ

អំឡុងពេលបុណ្យទានជាពេលមួយដែលបង្កើតភាពរីករាយ និង អនុស្សាវរីយ៍។ តែយ៉ាងណាមិញ អ្នកត្រូវតែផ្តល់ភាពចម្បងទៅលើសុខភាព។ ដើម្បីសុវត្ថិភាព អ្នកត្រូវត្រៀមថ្នាំសង្កូវ រួមទាំងរបស់ប្រើប្រាស់ចាំបាច់ពេលមានអាសន្ន។ មួយវិញទៀត ត្រូវសួរគ្រូពេទ្យបញ្ជាក់ ថាតើពេលបុណ្យទាន គ្រូពេទ្យប្រចាំឬគ្រូពេទ្យណាខ្លះដែលនៅធ្វើការធម្មតា។ លើសពីនេះ ឆែកមើលមន្ទីរពេទ្យណាដែលនៅជិតៗ ត្រៀមក្រែងលោមានបញ្ហាភ្លាមៗ។ ចំណែកថ្នាំប្រចាំថ្ងៃ ត្រូវលេបឱ្យជាប់ជានិច្ច។

៤. រក្សាទម្លាប់ថែទាំសុខភាព

ទោះកម្មវិធីបុណ្យទានយូរៗមានម្តង អ្នកមិនត្រូវភ្លេចខ្លួនបោះបង់ទម្លាប់ថែទាំសុខភាពឡើយ។ អ្នកត្រូវទទួលទានអាហារជាប្រចាំ អាហារល្អចំពោះសុខភាព ផឹកទឹកឱ្យបានច្រើន និង គេងឱ្យបានគ្រប់គ្រាន់។ សូម្បីទម្លាប់សមាធិ និង ហាត់ប្រាណ ក៏ត្រូវបានរាប់បញ្ចូល។

៥. លេងខ្លួននឹងគេ

ថ្វីបើជាស្ត្រីពពោះ តែអ្នកនៅតែអាចលេងខ្លួនស្លៀកពាក់ស៊ីវិល័យដូចគេឯង។ គ្រាន់តែការស្លៀកពាក់ ត្រូវជ្រើសរើសខោអាវ ដែលរលុងស្រួលខ្លួន សាច់ក្រណាត់មានខ្យល់ចេញចូលល្អ រួមជាមួយស្ទីលស៊ីមេទ្រីនឹងកម្មវិធី។​ ការលេងខ្លួនជាចំណែកមួយបង្កើតអនុស្សាវរីយ៍​ ហើយវាថែមទាំងធ្វើឱ្យអារម្មណ៍ស្រស់ស្រាយ និង មានទំនុកចិត្តផងដែរ។

ជារួមមក ប៉ុន្មានចំណុចខាងលើនេះ  សុទ្ធតែជាចំណែកក្នុងការថែទាំ ដើម្បីឱ្យម្តាយបានរីករាយក្នុងឱកាសបុណ្យទាន ស្របគ្នានឹងរក្សាបាននូវសុខភាពល្អ។ ចងចាំថាសុខភាពអ្នក និង កូនក្នុងផ្ទៃ ត្រូវតែមកមុនគេ។ ជូនពរអ្នកម្តាយគ្រប់រូបមានសុខភាពល្អ និង រីករាយជាមួយឱកាសបុណ្យអុំទូកនេះ!៕

ចូលឆ្នាំ ២០២៥ អ្នកកើតឆ្នាំមួយនេះឆុង ១០០% មានឆុងហេងឆុងស៊យ បើហេងគឺហេងខ្លាំង តែបើស៊យគឺស៊យងើបមុខមិនរួច

ចែកគ្នាប្រយ័ត្ន! អ្នកប្រើកំសៀវទឹកអគ្គិសនី ឃើញស្រួលដាំមួយភ្លែតពុះឆុរ តែបើប្រើមិនត្រូវក្បួនអាចអាយុខ្លី

ពុ-ទ្ធោ! បាត់មុខមួយរយៈ តាមពិតអ្នកផលិតវីដេអូកំប្លែងស្ងួត យ៉ូរ៉ូ ធ្លាក់ខ្លួនឈឺច្រើនមុខ តែមិនហ៊ានប្រកាសសុំជំនួយ

កាន់តែអាណិត! ធ្លាយរឿង Zhao Lusi កាលពី ៥ ឆ្នាំមុន ធ្លាប់ត្រូវម្ចាស់ផលិតកម្មអូ/សចូលបន្ទប់ទឹកធ្វើបាបជិត ២ ម៉ោង ព្រោះធ្វើការមិនបានល្អ

(វីដេអូ) ក្តុកក្តួល! អេ យ៉ានុត យំរៀបរាប់ពីស្ថានភាពជំងឺស្វាមី ហើយឆ្លៀតប្រាប់ពីសម្ដីស្វាមីថាស៊ូស្ល-ា/ប់នៅដីស្រុកខ្មែរ

(វីដេអូ) ព្រះអើយ! មិញៗនេះ ស្នងការនគរបាលរាជធានីភ្នំពេញ បញ្ចេញវីដេអូលើដងផ្លូវក្នុងហេតុការណ៍គ្រោះ-ថ្នាក់របស់តារារ៉េប RuthKo

រកផ្លូវវាងប្រយ័ត្នស្ទះ! ស្អែកនៅភ្នំពេញ នឹងបញ្ចៀសចរាចរណ៍បណ្ដោះអាសន្នលើកំណាត់ផ្លូវទាំងនេះ ចាប់ពីម៉ោង ៥ ព្រឹកតទៅ

ជូនដំណើរចុងក្រោយ! ស-ព Ruthko នឹងត្រូវដង្ហែទៅកាន់ភូមិថ្មីនៅថ្ងៃទី ៨ ចំម៉ោងពេលកំណត់នេះ

ជូវី លីន ទទូចសុំមហាជន និង អ្នកឆ្លៀតឱកាស កុំបង្ហោះរូបភាព វីដេអូជុំវិញហេតុការណ៍ RuthKo អាណិតដល់ក្រុមគ្រួសារស/ពផង

(វីដេអូ) គួរឱ្យសរសើរ! ល្អហួស ស៊ូរាំរបាំអប្សរាលើព្រឹលទឹកកកក្នុងអាកាសធាតុ-១៦ °C នៅប្រទេសចិន ស្ទួយសិល្បៈវប្បធម៌ខ្មែរ

ព័ត៌មានបន្ថែម

ការសិក្សាបង្ហាញថា ទារកកើតចំរដូវត្រជាក់មានហានិភ័យខ្ពស់ប្រឈមជំងឺប្រតិកម្មស្បែក និង អាចបង្កផលលំបាកពេញមួយជីវិត

ត្រជាក់ធ្លាក់ខ្យល់ ស្ត្រីពពោះងាយណាស់ធ្លាក់ខ្លួនឈឺ នេះជាគន្លឹះងាយៗដើម្បីថែទាំខ្លួន និង រក្សាភាពកក់ក្តៅ

គុណភាព! ការគេងនៅត្រីមាសទី ៣ ពិតជាសំខាន់ ជួយទាំងពេលពពោះ និង ក្រោយពេលសម្រាល ម៉ាក់ៗគេងពុំលក់ឆាប់ចុចមើលភ្លាម!  

នៅត្រីមាសទី ៣ ការដេកផ្អៀងទៅខាងឆ្វេងល្អជាងខាងស្តាំ អ្នកស្រាវជ្រាវរកឃើញមូលហេតុយ៉ាងដូច្នេះ!

ឈ្វេងយល់ពីអ្វីគួរ និង មិនគួរធ្វើ នៅអំឡុងពពោះត្រីមាសចុងក្រោយ មានប្រយោជន៍ខ្លាំងចំពោះការសម្រាល  

ដើរលេងកម្មវិធីមានបាញ់កាំជ្រួច ម៉ាក់ៗពពោះប្រុងប្រយ័ត្ន ទាំងផ្សែង ទាំងសំឡេង អាចហានិភ័យដល់សុខភាពម្តាយ និង កូន

សម្រាលកូនមុនខែមិនស្រួលឡើយ ពិបាកទាំងម្តាយ និង កូន នេះជាដើមហេតុបង្ក ម៉ាក់ៗគួរតែឈ្វេងយល់!

មេឃប្រែប្រួលមិនទៀង! បើម៉ាក់ៗដាក់រុក្ខជាតិ ៥ ប្រភេទនេះ ដាំក្នុងផ្ទះអាចការពារពីជំងឺផ្តាសាយ

ស្វែងរកព័ត៌មាន​ ឬវីដេអូ