មានហេតុការណ៍មួយនៅប្រទេសចិន បាន និង កំពុងធ្វើឱ្យមហាជនមានការតក់ស្លុតអាណិត ដោយមានគ្រួសារមួយស្លាប់មនុស្សអស់ ៤ នាក់ និង កំពុងសង្រ្គោះបន្ទាន់ ១ នាក់ ក្រោយពីពុលធ្យូងថ្មដែលបានដុតក្នុងផ្ទះ ដើម្បីកម្តៅខ្លួនក្នុងរដូវរងា។
តាមព័ត៌មានបានឱ្យដឹងថា គ្រួសារមួយនេះមានសមាជិកចំនួន ៥ នាក់ ដោយមាន ៣ នាក់ជាមនុស្សចាស់ និង ២ នាក់ទៀតជាក្មេងតូចៗ។ ក្នុងនោះ មានសមាជិកគ្រួសារបានដុតធ្យូងថ្មនៅក្នុងផ្ទះ ដើម្បីកម្តៅខ្លួនក្នុងរដូវរងានេះ ដោយបិទទ្វារបិទបង្អួចផ្ទះជិតឈឹង មិនឱ្យមានខ្យល់អាកាសចេញចូលឡើយ បណ្តាលឱ្យសមាជិកគ្រួសារទាំងអស់កើតអាការពុល រហូតដល់មានអ្នកស្លាប់ចំនួន ៤ នាក់ ឯ ១ នាក់ទៀតកំពុងតែត្រូវគេសង្គ្រោះ។
យ៉ាងណាមិញ ហេតុការណ៍មួយនេះបានធ្វើឱ្យមហាជននៅតាមបណ្តាញសង្គមក្នុងប្រទេសចិន មានការចាប់អារម្មណ៍ ក៏ដូចជាសោកស្តាយខ្លាំងណាស់ចំពោះក្រុមគ្រួសារមួយនេះ ហើយម្នាក់ៗក៏ជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធនៅក្នុងតំបន់ទាំងឡាយឱ្យណែនាំទៅដល់ប្រជាពលរដ្ឋក្នុងការដុតធ្យូងថ្មនេះផងដែរ ព្រោះករណីមួយនេះមិនមែនជាលើកទីមួយនោះទេ៕
ប្រភព៖ Sanook