មានករណីដ៏គួរឱ្យខ្លោចចិត្តមួយ ដែលបានកើតឡើងនៅប្រទេសថៃ ដោយមានកូនស្រីមួយរូប បាននាំម្តាយទៅដើរលេងសមុទ្រឆ្លងចូលឆ្នាំថ្មី ទៅមិនទាន់ដល់ផង ស្រាប់តែជំងឺម្តាយរើឡើង ស្លាប់នៅពាក់កណ្តាលផ្លូវ។
តាមកូនស្រីវ័យ ៣៧ ឆ្នាំបានឱ្យដឹងថា ម្តាយរបស់ខ្លួនមានវ័យ ៦២ ឆ្នាំ ហើយមានជំងឺទឹកនោមផ្អែមប្រចាំខ្លួន។ មួយរយៈចុងឆ្នាំនេះ គ្រួសារមានពេលទំនេរច្រើន ទើបបានសម្រេចចិត្តនាំម្តាយទៅលេងសមុទ្រនៅខេត្តឈុនបុរី ដើម្បីលំហែអារម្មណ៍ តែមិនទាន់បានទៅដល់ផង ស្រាប់តែជំងឺម្តាយរើឡើងយ៉ាងធ្ងន់ធ្ងរ បណ្តាលឱ្យសមាជិកគ្រួសារមានការភិតភ័យ ហើយក៏បានរត់ទៅសុំជំនួយពីអាជ្ញាធរប្រចាំតំបន់ ប៉ុន្តែជាអកុសលម្តាយក៏បានលាចាកលោកបាត់ទៅហើយ។
យ៉ាងណាមិញ កូនៗពិតជាការសោកស្តាយខ្លាំងណាស់ ព្រោះមិននឹកស្មានថានេះ គឺជាការរួមដំណើរចុងក្រោយរបស់ខ្លួនជាមួយនឹងម្តាយបែបនេះសោះ។ ដោយឡែក ខាងអាជ្ញាធរប្រចាំតំបន់ក៏បានចុះទៅត្រួតពិនិត្យ និង ជួយចាត់ចែងទៅតាមផ្លូវច្បាប់ផងដែរ៕