ថ្មីៗនេះ នៅថ្ងៃទី ២១ ខែមករា ឆ្នាំ ២០២៥ នៅប្រទេសថៃមានប្រទះឃើញព្រះសង្ឃមួយអង្គ ព្រះជន្ម ៤៦ វស្សាបានសុគតនៅលើកុដ្ឋតែម្នាក់ឯង ក្រោយពីត្រូវឆ្កែ Pit Bull ដែលខំចិញ្ចឹមខាំទាល់តែសុះសាច់។
តាមព័ត៌មានបានឱ្យដឹងថា ករណីនេះបានកើតឡើងវត្តមួយកន្លែង នាស្រុក Muang ខេត្ត Nonthaburi ។ តាមកូនសិស្សវត្តបានឱ្យដឹងថា នៅថ្ងៃកើតហេតុខ្លួនបានដើររកព្រះសង្ឃមួយអង្គនេះ ព្រោះតែបានបាត់ខ្លួនតាំងពីថ្ងៃសៅរ៍កន្លងទៅ។ ខណៈទៅដល់កុដ្ឋក៏ឃើញឆ្កែរបស់លោករត់ចេញមក រួចទើបដើរទៅមើលខាងក្នុងទៅក៏ឃើញថាលោកបានសុគតបាត់គួរឱ្យរន្ធត់ ហើយក៏បានប្រញាប់ផ្តល់ដំណឹងទៅចៅអធិការឱ្យហៅអាជ្ញាធរមកជួយអន្តរាគមន៍។
យ៉ាងណាមិញ ខាងអាជ្ញាធរបានឱ្យដឹងថា ព្រះសង្ឃអាចសុគតចំនួន ២ ថ្ងៃទៅហើយ ដោយសាកសពមានការដាច់កដៃ និង រហែកលលាដ៍ក្បាល។ ចំណែកឆ្កែ Pit Bull មានអាយុ ១ ឆ្នាំ ត្រូវបានព្រះសង្ឃរូបនេះសុំគេមកចិញ្ចឹមតាំងពីតូច ហើយក៏ត្រូវវាខាំជាច្រើនដងដែរ ប៉ុន្តែមិនធ្ងន់ធ្ងរ ទើបតែលើកនេះ គឺដល់ថ្នាក់សុគតតែម្តង៕
ប្រភព៖ AMARINTV