ពូកែច្នៃណាស់! ប្រើខ្នុរដុតជំនួសសាច់មាន់ ចុងភៅស្រីវ័យក្មេងម្នាក់ឈ្នះជ័យលាភីលេខ ១ ប្រកួតចម្អិនម្ហូបថ្នាក់ជាតិ ឆ្នាំ ២០២៤

Share This

CAMFOOD + CAMHOTEL 2024 គឺជាការប្រកួតម្ហូបថ្នាក់ជាតិធំជាងគេមួយនៅកម្ពុជា ដែលតែងធ្វើឡើងជារៀងរាល់ឆ្នាំ។ ជាក់ស្តែង សម្រាប់ឆ្នាំ  ២០២៤ នេះ កម្មវិធីទើបបានធ្វើឡើងកាលពីដើមខែវិច្ឆិកា នៅឯមជ្ឈមណ្ឌលសន្និបាត និង ពិព័រណ៍កោះពេជ្រ ដោយមានការចូលរួមពីសំណាក់ចុងភៅទឹកដៃខ្លាំងៗ និង មានប្រកួតដល់ទៅ ៧ វិញ្ញាសា​។ មួយក្នុងចំណោមនោះ វិញ្ញាសាចម្អិនម្ហូបបួស ឬម្ហូប  Vegan បានរកឃើញម្ចាស់ជ័យលាភីលេខ ១  បានទៅលើចុងភៅស្រីវ័យក្មេងគឺ កញ្ញា ស៊ន សុវណ្ណថេន ដែលត្រូវបានបញ្ជូនចូលប្រកួតដោយ លោក សៅ សុភ័ក្ត្រ ជាគណៈកម្មការនៃកម្មវិធីនេះ ហើយក៏ជាមេចុងភៅនៅភោជនីយដ្ឋាន Villa 5 Cuisine នៅរាជធានីភ្នំពេញផងដែរ។​

បង្ហើបពីអារម្មណ៍រំភើប  ម្ចាស់ជ័យលាភីលេខ ១ លើវិញ្ញាសាម្ហូបបួសរូបនេះបាននិយាយថា៖ «ខ្ញុំមិននឹកស្មានថាខ្លួនឯងបានឈ្នះជ័យលាភីនេះទេ ព្រោះវាជាលើកទីមួយរបស់ខ្ញុំក្នុងការចូលប្រកួត ម្យ៉ាងមុនពេលប្រកួត ខ្ញុំគិតថាចូលប្រលូកដើម្បីយកបទពិសោធប៉ុណ្ណោះ»។

លោក សៅ សុភ័ក្ត្រ  ដែលជាគណៈកម្មការនៃកម្មវិធី និង ជាអ្នកបង្វឹកម្ចាស់ជ័យលាភី ស៊ន សុវណ្ណថេន ផ្ទាល់ លោកបានឱ្យដឹងថា ចំពោះវិញ្ញាសាម្ហូបបួស អ្នកប្រកួតមិនអាចប្រើប្រាស់គ្រឿងផ្សំចម្អិនពាក់ព័ន្ធនឹងសាច់ឡើយ សូម្បីតែទឹកត្រី គ្រីម ទឹកឃ្មុំ និង ទឹកដោះក៏មិនអាចប្រើបានដែរ។ ដូច្នេះ អ្នកប្រកួតប្រើបានតែអំបិល ស្ករ ម្រេច និង បន្លែជាដើមប៉ុណ្ណោះ។ យ៉ាងណាមិញ ជាមួយគំនិតច្នៃប្រតិដ្ឋខ្ពស់ ចុងភៅ ស៊ន សុវណ្ណថេន នាងប្រើខ្នុរជំនួសសាច់មាន់ ដោយយកខ្នុរទៅដុត រួចមូរជាមួយបាយ និង រុំជាមួយអំបុកហើយដាក់បំពងឆ្អិន ក្លាយជាម្ហូបមួយមុខដ៏ពិសេស ហូបក្លែមជាមួយគ្រីមធ្វើពីគ្រាប់ស្វាយចន្ទី ទឹកអំពិលទុំ និង ជីរគ្រប់មុខ។​

តាមរយៈម្ហូបមួយចាននេះ​ ម្ចាស់ជ័យលាភីវ័យ ២៣ ឆ្នាំ បានបញ្ជាក់ថា នៅពេលចម្អិន នាងព្យាយាមជ្រើសរើសផលិតផលក្នុងស្រុកមកធ្វើជាគ្រឿងផ្សំ។ ក្នុងនោះ ខ្នុរជាផ្លែឈើមួយប្រភេទដែលងាយរក, គ្រាប់ស្វាយចន្ទីជាផលិតផលដែលកម្ពុជាជាប្រទេសនាំមុខទី ២ នាំចេញទៅក្រៅប្រទេស, អំបុកបង្ហាញពីវប្បធម៌នៃពិធីបុណ្យអុំទូក, ចំណែកទឹកអំពិលទុំ បំផុសគំនិតពីទឹកជ្រលក់មាន់ដុតខ្មែរយើង។

គួរឱ្យដឹងដែរថា ម្ចាស់ជ័យលាភីលេខ ១ វិញ្ញាម្ហូបបួសក្នុងកម្មវិធីប្រកួតម្ហូបថ្នាក់ជាតិធំប្រចាំឆ្នាំ ២០២៤ នេះ បច្ចុប្បន្ន នាងមានអាជីពជាចុងភៅ កំពុងបម្រើការងារនៅភោជនីយដ្ឋានប្រណីត Villa 5 Cuisine ។ នាងមានស្រុកកំណើតនៅទីក្រុងភ្នំពេញ មានបងប្អូន ៤ នាក់ ស្រី ២ ប្រុស ២។ នាងស្រលាញ់ចូលចិត្តការចម្អិនតាំងតែពីតូច រាល់ពេលទំនេរនាងតែងចូលជួយការចម្អិនរបស់ម្តាយ ដែលការជួយចម្អិននេះហើយ ធ្វើឱ្យនាងធំឡើងមានមហិច្ឆតាទៅក្នុងវិស័យអាហារ។ នាងបានបញ្ចាប់ការសិក្សានៅវិទ្យាស្ថានម្ហូបអាហារកម្ពុជា Academy of Culinary Arts Cambodia​ ហើយក៏បានបោះជំហានជាមួយអាជីពចុងភៅមកដល់សព្វថ្ងៃ៕

ចូលឆ្នាំ ២០២៥ អ្នកកើតឆ្នាំមួយនេះឆុង ១០០% មានឆុងហេងឆុងស៊យ បើហេងគឺហេងខ្លាំង តែបើស៊យគឺស៊យងើបមុខមិនរួច

ចែកគ្នាប្រយ័ត្ន! អ្នកប្រើកំសៀវទឹកអគ្គិសនី ឃើញស្រួលដាំមួយភ្លែតពុះឆុរ តែបើប្រើមិនត្រូវក្បួនអាចអាយុខ្លី

ពុ-ទ្ធោ! បាត់មុខមួយរយៈ តាមពិតអ្នកផលិតវីដេអូកំប្លែងស្ងួត យ៉ូរ៉ូ ធ្លាក់ខ្លួនឈឺច្រើនមុខ តែមិនហ៊ានប្រកាសសុំជំនួយ

កាន់តែអាណិត! ធ្លាយរឿង Zhao Lusi កាលពី ៥ ឆ្នាំមុន ធ្លាប់ត្រូវម្ចាស់ផលិតកម្មអូ/សចូលបន្ទប់ទឹកធ្វើបាបជិត ២ ម៉ោង ព្រោះធ្វើការមិនបានល្អ

(វីដេអូ) ក្តុកក្តួល! អេ យ៉ានុត យំរៀបរាប់ពីស្ថានភាពជំងឺស្វាមី ហើយឆ្លៀតប្រាប់ពីសម្ដីស្វាមីថាស៊ូស្ល-ា/ប់នៅដីស្រុកខ្មែរ

(វីដេអូ) នៅក្មេងតែមានឥទ្ធិពល! ល្អហួស សម្ដែងរបាំអប្សរានៅមុខផ្ទាំងទឹកកក ជាការអញ្ជើញពីថ្នាក់ដឹកនាំនៅប្រទេសចិន

(វីដេអូ) ព្រះអើយ! មិញៗនេះ ស្នងការនគរបាលរាជធានីភ្នំពេញ បញ្ចេញវីដេអូលើដងផ្លូវក្នុងហេតុការណ៍គ្រោះ-ថ្នាក់របស់តារារ៉េប RuthKo

រកផ្លូវវាងប្រយ័ត្នស្ទះ! ស្អែកនៅភ្នំពេញ នឹងបញ្ចៀសចរាចរណ៍បណ្ដោះអាសន្នលើកំណាត់ផ្លូវទាំងនេះ ចាប់ពីម៉ោង ៥ ព្រឹកតទៅ

ជូនដំណើរចុងក្រោយ! ស-ព Ruthko នឹងត្រូវដង្ហែទៅកាន់ភូមិថ្មីនៅថ្ងៃទី ៨ ចំម៉ោងពេលកំណត់នេះ

ជូវី លីន ទទូចសុំមហាជន និង អ្នកឆ្លៀតឱកាស កុំបង្ហោះរូបភាព វីដេអូជុំវិញហេតុការណ៍ RuthKo អាណិតដល់ក្រុមគ្រួសារស/ពផង

ព័ត៌មានបន្ថែម

រកផ្លូវវាងប្រយ័ត្នស្ទះ! ស្អែកនៅភ្នំពេញ នឹងបញ្ចៀសចរាចរណ៍បណ្ដោះអាសន្នលើកំណាត់ផ្លូវទាំងនេះ ចាប់ពីម៉ោង ៥ ព្រឹកតទៅ

ជូនដំណើរចុងក្រោយ! ស-ព Ruthko នឹងត្រូវដង្ហែទៅកាន់ភូមិថ្មីនៅថ្ងៃទី ៨ ចំម៉ោងពេលកំណត់នេះ

ចូលឆ្នាំ ២០២៥ បាន ៤ ថ្ងៃ! នៅចិន ប្រទះភ្លើងឆេះផ្សារមួយកន្លែងយ៉ាងសន្ធោសន្ធៅ ស្លា./ប់របួសមនុស្សជាង ២០ នាក់

ក្ដៅៗ! សមត្ថកិច្ចឃាត់ខ្លួនអ្នកបើករថយន្តបណ្ដាលឱ្យតារារ៉េប Ruthko បាត់បង់ជីវិតបានហើយ

យុវវ័យកូរ៉េឥលូវនិយមនាំគ្នាទៅ pubs តែមិនមែនជុំគ្នាផឹកស៊ី គឺដើម្បីអានសៀវភៅ

ចូលចិត្តទិញអីវ៉ាន់អនឡាញមក Unboxing ច្រើនពេក ស្ត្រីម្នាក់ឆ្លងមេរោគសើស្បែកគួរឱ្យខ្លាចមួយ

លែងពិបាក! បើសៀវភៅគ្រួសារខុសឈ្មោះ ថ្ងៃខែឆ្នាំកំណើត អាចស្នើសុំកែបាន ប្រើពេលមិនលើសពី ១៥ ថ្ងៃទេ

វ័យក្មេងសមត្ថភាពខ្ពស់! អ្នកនាង ឃឹម មុនីរតន៍ ទើប ២៧ ឆ្នាំ ក្លាយជាអគ្គនាយិកាក្រុមហ៊ុនធំ ក្នុងវិស័យបដិសណ្ឋារកិច្ចនៅកម្ពុជា

ស្វែងរកព័ត៌មាន​ ឬវីដេអូ