ព្រឹត្តិការណ៍ រត់ជាមួយ វីង រៃអង្គាសថវិកាជាង ២០ លានរៀល ដើម្បីជួយទ្រទ្រង់សុខុមាលភាពកុមារកម្ពុជា

Share This

ក្នុងកាយវិការបង្ហាញពីស្មារតីដ៏រស់រវើកអំពីសាមគ្គីភាពក្នុងសហគមន៍ អ្នកចូលរួមប្រមាណ ៨៥០ នាក់ ដែលមានទាំងសមាជិកគ្រួសារ និងមិត្តភក្តិ របស់បុគ្គលិកនិងដៃគូអាជីវកម្មវីង បានមកជួបជុំគ្នានៅបុរីប៉េងហួតបឹងស្នោ ដើម្បីចូលរួមព្រឹត្តិការណ៍ម៉ារ៉ាតុង «រត់ជាមួយ វីង ដើម្បីកុមារកម្ពុជា»។ រៀបចំឡើងដោយ វីង កម្មវិធីនេះធ្វើឡើងប្រកបដោយអត្ថន័យបំផុតដោយមានការច្របាច់បញ្ចូលគ្នានូវសកម្មភាពកីឡាដើម្បីសុខភាព និងការរួមចំណែកបរិច្ចាគជួយទ្រទ្រង់បេសកកម្មសង្គ្រោះជីវិតរបស់មន្ទីរពេទ្យកុមារអង្គរ។

លោក ម៉ានូ រ៉ាចាន់ អគ្គនាយកក្រុមហ៊ុន វីង បានសម្តែងការអរគុណទៅដល់អ្នកចូលរួម ដោយបានលើកឡើងថា៖ «យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអ្នកចូលរួមទាំងអស់ដែលបានធ្វើឱ្យព្រឹត្តិការណ៍នេះដំណើរការទៅដោយរលូន។ ការចូលរួមនេះនឹងជួយទ្រទ្រង់ដល់ប្រតិបត្តិការរបស់មន្ទីរពេទ្យកុមារអង្គរ ក៏ដូចជាជំរុញឱ្យមាននូវគំនិតផ្តួចផ្តើមផ្សេងៗទៀត ក្នុងគោលបំណងលើកកម្ពស់បញ្ហាសុខភាព ពង្រឹងចំណងសហគមន៍ និងផ្តល់ការគាំទ្រ ទៅដល់កុមារដែលត្រូវការជំនួយបំផុត។ ការចូលរួមនៅក្នុងព្រឹត្តិការណ៍នេះទៀតសោត ក៏បានផ្តល់ឱ្យអ្នកចូលរួមពង្រឹងនូវសុខុមាលភាពផ្ទាល់ខ្លួន ជាមួយនឹងការប្តេជ្ញាចិត្តរួមគ្នាចំពោះបុព្វហេតុដ៏មានអត្ថន័យ ដោយបង្កើតបាននូវផលវិជ្ជមានយូរអង្វែងទៅដល់អាយុជីវិតកុមារជាច្រើនពាន់នាក់ផងដែរ»

ដោយមានការទទួលស្គាល់ពីការរួមចំណែកដ៏សំខាន់ចំពោះវិស័យសុខាភិបាលនៅក្នុងប្រទេសកម្ពុជា មន្ទីរពេទ្យកុមារអង្គរ បានផ្តល់ការព្យាបាលទៅដល់កុមារប្រមាណ ១០០.០០០ ក្នុងមួយឆ្នាំៗដោយឥតគិតថ្លៃ ពោលគឺបានព្យាបាលកុមារចន្លោះពី ៣០០ ទៅ ៤០០ នាក់ ក្នុងមួយថ្ងៃ។ ដើម្បីរួមចំណែកក្នុងបេសកកម្មនេះ វីង បានបរិច្ចាគថវិកាចំនួន ១០.០០០ រៀល សម្រាប់បុគ្គលិកម្នាក់ៗដែលបានចុះឈ្មោះរត់ក្នុងកម្មវិធីម៉ារ៉ាតុងនេះ ដោយបានរៃអង្គាសមានចំនួនជាង ២០ លានរៀល ដើម្បីបរិច្ចាគជូនដល់មន្ទីរពេទ្យកុមារអង្គរ។

ថ្លែងក្នុងកម្មវិធីនេះលោក អ៊ីវ គឹមសួរ ប្រធានក្រុមប្រឹក្សាផ្តល់យោបល់ និងជាអ្នកតំណាងមន្ទីរពេទ្យកុមារអង្គរ បានលើកឡើងថា ៖ «យើងខ្ញុំពិតជាមានការស្ងើចសរសើរយ៉ាងខ្លាំងចំពោះកិច្ចខិតខំប្រឹងប្រែងរួមគ្នាដែលបានបង្ហាញឱ្យឃើញយ៉ាងច្បាស់នៅថ្ងៃនេះផ្ទាល់តែម្តង។ ការរួមចំណែកនេះនឹងជួយឱ្យបេសកកម្មយើងខ្ញុំឆ្ពោះទៅមុខដើម្បីប្រាកដថាកុមារទាំងអស់ស័ក្តិសមនឹងទទួលបានការថែទាំប្រកបដោយការយកចិត្តទុកដាក់ខ្ពស់បំផុត»

កម្មវិធីរត់ប្រណាំងម៉ារ៉ាតុងនេះមិនត្រឹមតែឆ្លុះបញ្ចាំងពីទំនួលខុសត្រូវសង្គមរបស់សាជីវកម្ម និងស្មារតីរួបរួមនៅក្នុងសហគមន៍ប៉ុណ្ណោះទេ តែក៏ផ្តល់នូវឱកាសដ៏សប្បាយរីករាយសម្រាប់ការជួបជុំជាលក្ខណៈគ្រួសារទៀតផងដែរ។ លោកស្រី ហ៊ូ ស៊ីដានី ដែលជាបុគ្គលិក វីង មួយរូបបានចូលរួមនៅក្នុងកម្មវីធីនេះបានលើកឡើងថា៖ “នៅក្នុងជីវិតរស់នៅដ៏មមាញឹកប្រចាំថ្ងៃ យើងមិនសូវមានពេលវេលាគ្រប់គ្រាន់ មិនថាការចំណាយពេលជាមួយក្រុមគ្រួសារ ការលេងកីឡា ឬការរួមចំណែកទៅដល់សហគមន៍នោះឡើយ។ យ៉ាងណាមិញ កម្មវិធីនេះបានអនុញ្ញាតឱ្យនាងខ្ញុំចូលរួមសកម្មភាពកីឡាតាមរយៈការរត់ ហើយថែមទាំងអាចជួបជុំជាមួយក្រុមគ្រួសារ និងមិត្តភក្តិនាថ្ងៃចុងសប្តាហ៍ ដែលជាការបង្កើតទម្លាប់ដ៏ល្អមួយសម្រាប់សុខភាព ហើយអាចរួមចំណែកជួយសង្គ្រោះអាយុជីវិតកុមារថែមទៀតផង។

វីង តែងតែចូលរួមគាំទ្រឥតងាករេដើម្បីជួយទៅដល់មន្ទីរពេទ្យកុមារអង្គររហូតមកតាមរយៈគំនិតផ្តួចផ្តើមរៃអង្គាសជាច្រើនដូចជាបុណ្យផ្កាសាមគ្គីជាដើម។ ហើយព្រឹត្តិការណ៍ «រត់ជាមួយ វីង ដើម្បីកុមារកម្ពុជា» ពិតជាបានបង្ហាញឱ្យឃើញពីការប្តេជ្ញាចិត្តឥតឈប់ឈររបស់ វីង ដើម្បីនាំមកនូវផលវិជ្ជមានទៅដល់សង្គម ក៏ដូចជាជំរុញឱ្យមានវប្បធម៍ការផ្តល់ត្រលប់ទៅសង្គមវិញតាមរយៈកម្មវិធីសប្បុរសធម៌នានា។

លើសពីនេះ វីង ក៏តែងតែយកចិត្តទុកដាក់ចំពោះទំនួលខុសត្រូវសង្គម ដោយបានចូលរួមក្នុងគំនិតផ្តួចផ្តើមជាច្រើន ក្នុងគោលបំណងលើកកម្ពស់សុខភាព និងការចូលរួមអភិវឌ្ឍនៅក្នុងសហគមន៍ផងដែរ។ កម្មវិធីទាំងនេះរួមមាន៖ ការរៀបចំកម្មវិធីរត់ដើម្បីកុមារកម្ពុជា, ការឧបត្ថម្ភទិវារត់ប្រណាំងម៉ារ៉ាតុងអន្តរជាតិចក្រភពខ្មែរ, ការគាំទ្រដល់កម្មវិធីសប្បុរសធម៌ផ្សេងៗទៀតដូចជា ការរត់ និងជិះកង់ចម្ងាយ ២៥០ គ.ម តាមបណ្ដោយទន្លេមេគង្គ និងការគាំទ្រទៅដល់អង្គការ Happy Football Cambodia Australia ដែលអង្គការនេះផ្តល់នូវកម្មវីធីកីឡាបាល់ទាត់ដ៏មានសុវត្ថិភាពទៅដល់កុមារដែលមានជីវភាពខ្វះខាតនៅក្នុងខេត្តសៀមរាប។ បន្ថែមពីនេះ វីង ក៏បានសហការឧបត្ថម្ភក្លឹបបាល់ទាត់បឹងកេត និងព្រឹត្តិការណ៍ជិះកង់ដែលរៀបចំឡើងដោយសមាគមធនាគារនៅកម្ពុជា ក៏ដូចជាសកម្មភាព និងព្រឹត្តិការណ៍កីឡាជាច្រើនទៀតផងដែរ៕

មាស ម៉ូលីណា សម្រស់ស្អាតខ្ញង់ដូចជំនាន់ប្រកួត Freshie Girl ទាំងពេលនេះកូនៗធំៗទន្ទឹមខ្លួន

កុំទ្រាំទៀតតស់ណាត់គ្នាទៅ! សួនផ្កាមួយនៅបាត់ដំបង កំពុងផ្ទុះល្បីថតរូបស្អាតខ្លាំង សំបុត្រចូលតែ ៥ ពាន់ ថតរូបមួយសេរី

មិនចាំដល់ចប់បុណ្យ ៧​ ថ្ងៃទាន់ទេ! គ្រាន់តែបូជាសពចប់ភ្លាម ម្តាយ RuthKo ចេញមុខទរម្ចាស់ហាងផ្កាមួយចាស់ដៃ

ចូលឆ្នាំ ២០២៥ អ្នកកើតឆ្នាំមួយនេះឆុង ១០០% មានឆុងហេងឆុងស៊យ បើហេងគឺហេងខ្លាំង តែបើស៊យគឺស៊យងើបមុខមិនរួច

ចែកគ្នាប្រយ័ត្ន! អ្នកប្រើកំសៀវទឹកអគ្គិសនី ឃើញស្រួលដាំមួយភ្លែតពុះឆុរ តែបើប្រើមិនត្រូវក្បួនអាចអាយុខ្លី

(វីដេអូ) លះបង់ណាស់! ខន សូរិយា សម្តែងឈុតធ្លាក់ពីលើជណ្តើរបែ-កក្បាលមែនទែន ដេរអស់ ៩ ថ្នេរ

(វីដេអូ) កូនខ្មែរ-អាមេរិក Sydney Marith បេក្ខភាព MSC 2025 កំពុងឆក់បានការចាប់អារម្មណ៍ខ្លាំងទាំងរូបសម្រស់ និង ចំណេះដឹង

ខឹងមិត្តក្នុងថ្នាក់មិននិយាយរក និស្សិតស្រីម្នាក់ចិត្តឆៅទ-ា/ញ-ញញួរ/ទររហូតរបួស ៨ នាក់

អត់ពិបាកដើររក! នេះជាមន្ទីរពេទ្យទាំង ៨ ក្នុងខណ្ឌព្រែកព្នៅ ដែលអាចប្រើប័ណ្ណ ប.ស.ស បាន

(វីដេអូ) អ្នកគាំទ្រជំរុញ រស្មី ឱ្យទៅប្រកួត MasterChef ជាថ្មី តែនាងឆ្លើយថាទេព្រមជាមួយហេតុផលជាក់លាក់មួយនេះ

ព័ត៌មានបន្ថែម

ក្រុមហ៊ុន Angkormilk បានរៀបចំកម្មវិធីប្រចាំឆ្នាំដ៏ធំមួយ សម្រាប់ដៃគូធុរកិច្ចទូទាំងប្រទេស

សាទរ ស្រាបៀ ហ្រ្គីត បង្ហាញវត្តមាននៅដើមឆ្នាំថ្មី ២០២៥!

Grab និង Nham​24 រួមបញ្ចូលគ្នានៅចំពេលទីផ្សារដឹកជញ្ជូនម្ហូបអាហារ និង គ្រឿងទេសនៅកម្ពុជាកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស

កាល់តិច បានបញ្ចប់យ៉ាងជោគជ័យនូវកម្មវិធីប្រូម៉ូសិនបែបឌីជីថលដ៏រំភើប ជាមួយនឹងរង្វាន់រថយន្តថ្មីសន្លាង ១ គ្រឿង

ការជ្រើសរើសល្អបំផុតរបស់សាន់តា ៖ Cloud & Hosting ល្អបំផុត ដើម្បីចំណេញនាឱកាសបុណ្យណូអែល

វិនិយោគលើសុខភាពបេះដូង គឺជាការវិនិយោគដែលមានផលចំណេញច្រើនបំផុត

ស្រាបៀរ Tiger® បានពង្រីកដៃគូសហការក្នុងវិស័យបាល់ទាត់ជាផ្លូវការជាមួយក្លឹបបាល់ទាត់ Tottenham Hotspur

ASUS បង្ហាញជាផ្លូវការកុំព្យូទ័រស៊េរីថ្មី ProArt PZ13 2-in-1 AI Laptop ស័ក្តិសមបំផុតសម្រាប់អ្នកផលិតមាតិកា

ស្វែងរកព័ត៌មាន​ ឬវីដេអូ