មានករណីមួយនៅប្រទេសថៃ ដែលបុរសម្នាក់បានដេកស្លាប់តែឯងនៅក្នុងបន្ទប់ជួល ក្រោយពីឆក់ជាមួយនឹងព្រីភ្លើងសាកទូរស័ព្ទនៅលើក្បាលដំណេក។
ហេតុការណ៍មួយនេះ បានកើតឡើងនៅក្នុងបន្ទប់ជួលមួយកន្លែង នាខេត្តឈុនបុរី ហើយតាមរយៈអ្នកជិតខាងបានឱ្យដឹងថា គេមិនបានឃើញបុរសរូបនេះចេញក្រៅបន្ទប់សោះ ថែមទាំងមិនទៅលេងស្រុកក្នុងឱកាសឆ្លងឆ្នាំថ្មីទៀត លើសពីនេះទៀតពេលដើរកាត់បន្ទប់ទៅក៏ធុំក្លិនស្អុយខុសធម្មតា ទើបចូលទៅមើលក៏ឃើញថាគេបានស្លាប់បាត់ទៅហើយ។
យ៉ាងណាមិញ ខាងអាជ្ញាធរក៏បានចុះទៅត្រួតពិនិត្យសាកសព ហើយបានសន្និដ្ឋានការស្លាប់របស់បុរសរូបនេះ គឺបណ្តលមកពីការឆក់ជាមួយនឹងព្រីភ្លើងដែលកំពុងសាកទូរស័ព្ទនៅលើក្បាលដំណេក ហើយស្លាប់ប្រហែលជា ៤ ថ្ងៃមកហើយ។ ដោយឡែក អាជ្ញាធរក៏បានបញ្ជូនសាកសពរបស់បុរសរូបនេះទៅធ្វើកោសល្យវិច្ច័យបញ្ជាក់ពីមូលហេតុស្លាប់ម្តងទៀតផងដែរ៕
ប្រភព៖ AMARINTV