កាលពីថ្ងៃទី ៨ ខែមករា ឆ្នាំ ២០២៤ កន្លងទៅនេះ តារាស្រី Min Pechaya ត្រូវតុលាការលើកលែងការចោទប្រកាន់ហើយ ក្រោយពីបានជាប់ពន្ធនាគារអស់រយៈពេល ៣ ខែ ក្នុងករណីពាក់ព័ន្ធជាមួយនឹងរឿងក្តីឆបោកដ៏ធំរបស់ក្រុមហ៊ុន Icon កាលពីឆ្នាំមុន។
ក្នុងនោះ ក្រុមគ្រួសាររបស់ Min មានឪពុកម្តាយ ព្រមទាំងសង្សារ បាននាំគ្នាទៅទទួលនាងចេញពីពន្ធនាគារ ក្រោមបរិយាកាសអ៊ូអរ ដោយមានការចោមរោមយ៉ាងច្រើនពីអ្នកកាសែត។ ដោយឡែក Min ក៏បានបង្ហាញខ្លួនជាមួយនឹងទឹកមុខស្រស់បស់ ព្រមទាំងសំណេះសំណាលជាមួយអ្នកកាសែតដូចគ្នា ដោយនាងបានឱ្យដឹងថា នាងបានពិសោធភាពបរិសុទ្ធរបស់ខ្លួនហើយ នាងអាចទទួលការងារសិល្បៈបន្តទៀតបាន តែឱ្យអ្នកចាត់ការនាងជាអ្នកចាត់ចែង។
យ៉ាងណាមិញ មហាជននៅតាមបណ្តាញសង្គមមួយចំនួនវិញ អ្នកខ្លះក៏បានជួយត្រេកអរ រីឯអ្នកខ្លះទៀតក៏បានចាប់អារម្មណ៍នាំគ្នារិះគន់ទៅលើ Min ថា មើលទៅនាងដូចមិនសមជាអ្នកជាប់ទោសសោះ ព្រោះទឹកមុខនៅស្រស់បស់ដដែល រីឯសក់ក៏មិនបានកាត់ទៀត មិនដឹងថានាងជាប់ពន្ធនាគាររបៀបណានោះទេ៕
ប្រភព៖ Khaosod