ក្រោយពីជួបគ្រោះថ្នាក់ចរាចរណ៍បាត់បង់ជីវិតលាក្រុមគ្រួសារ មិត្តភក្តិ និង អ្នកគាំទ្រកាលពីយប់រំលងអធ្រាត្រថ្ងៃទី ០៦ ខែមករា ឆ្នាំ ២០២៤ ហើយនោះ ពិធីបុណ្យសពតារាចម្រៀងរ៉េបល្បីឈ្មោះលោក RuthKo ក៏បានរៀបចំតាមប្រពៃណី ដោយពិធីបូជាសពបានរៀបចំរួចរាល់ហើយ នៅព្រឹកថ្ងៃទី ០៨ ខែមករា ឆ្នាំ ២០២៥ កន្លងទៅនេះ។
ក្នុងនោះ សម្រាប់កម្មវិធី ៧ ថ្ងៃ របស់តារាចម្រៀងរ៉េបល្បីឈ្មោះ RuthKo នឹងត្រូវប្រារព្ធធ្វើនៅពេលព្រឹកថ្ងៃ ១២ ខែមករា ឆ្នាំ ២០២៥ ខាងមុខនេះ នៅគេហដ្ឋានរបស់សព នៅផ្ទះលេខ ៥១ ផ្លូវ ១៦៨ ភូមិទួលរការ ១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាធានីភ្នំពេញ។
ដោយឡែក ក្រោយពិធីបូជាសពរបស់អតីត Coach កម្មវិធី Rapper Fighter រូបនេះ បានបញ្ចប់សព្វគ្រប់ហើយនោះ នៅថ្ងៃទី ០៩ ខែមករា ឆ្នាំ ២០២៤ នេះ អ្នកម្តាយរបស់លោក RuthKo បានបង្ហោះសារនឹងធ្វើតាមផ្លូវច្បាប់ទៅកាន់ហាងលក់ផ្កាមួយកន្លែង ដែលបានប្រើពាក្យ និង ទង្វើមិនសមរម្យមកកាន់កូនប្រុសរបស់អ្នកស្រី ស្របពេលពិធីបុណ្យកំពុងប្រព្រឹត្ត។
អ្នកម្តាយ លោក RuthKo រៀបរាប់ថា៖ «ខ្ញុំជាម្ដាយ និងគ្រួសាររបស់សព នឹងមិនទទួលការសុំទោសជាដាច់ខាត ហាងផ្កានឹងត្រូវទទួលខុសត្រូវជាមួយគ្រួសាខ្ញុំតាមផ្លូវច្បាប់ កូនខ្ញុំស្លាប់ហើយ អត់បានចុះកិច្ចសន្យាធ្វើ BA លក់ផ្កាទេ ហេតុអ្វីហ៊ានប្រមាថជិវិតកូនខ្ញុំ និងគ្រួសារខ្ញុំក្នុងពេលពួកយើងកំពុងឈឺចាប់បែបនេះ»៕