នៅថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២៥ នេះ អគ្គិសនីកម្ពុជា បានជូនដំណឹងស្ដីពីការអនុវត្តការងារជួសជុល ផ្លាស់ប្ដូរដំឡើងបរិក្ខារនានា និង រុះរើគន្លងខ្សែបណ្ដាញអគ្គិសនី របស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ ដែលធ្វើឱ្យមានបញ្ហារអាក់រអួលចរន្តអគ្គិសនីប្រើប្រាស់នៅតំបន់មួយចំនួនទៅតាមពេលវេលា ចាប់ពីថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០២៥ ស្អែកនេះ ដល់ថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០២៥។
ក្នុងនោះ អគ្គិសនីកម្ពុជា បានបញ្ជាក់ថា បើទោះបីជាមានការខិតខំថែរក្សាមិនឱ្យមានការប៉ះពាល់ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំក៏ដោយ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅតំបន់ខាងលើ អាចនឹងមានការរអាក់រអួលខ្លះៗជៀសមិនផុតដោយស្នើសុំអភ័យទោសទុកជាមុន ខណៈតំបន់ដែលនឹងមានផលប៉ះពាល់នោះមានដូចជា ៖
១. ថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០២៥
* ក្នុងចន្លោះម៉ោង ៨ ដល់ម៉ោង ១៦ ៖ មានខណ្ឌដូនពេញ ខណ្ឌ៧មករា ខណ្ឌសែនសុខ និង ខណ្ឌពោធិ៍សែនជ័យ
២. ថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០២៥
* ក្នុងចន្លោះម៉ោង ៨ ដល់ម៉ោង ១៣ ៖ មានខណ្ឌឬស្សីកែវ ខណ្ឌសែនសុខ ខណ្ឌពោធិ៍សែនជ័យ និង ខណ្ឌច្បារអំពៅ
* ក្នុងចន្លោះម៉ោង ៨ ដល់ម៉ោង ១៦ ៖ មានខណ្ឌជ្រោយចង្វារ ខណ្ឌពោធិ៍សែនជ័យ និង ខណ្ឌដង្កោ
៣. ថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០២៥
* ក្នុងចន្លោះម៉ោង ៨ ដល់ម៉ោង ១៣ ៖ មានខណ្ឌ ៧ មករា និង ខណ្ឌមានជ័យ
* ក្នុងចន្លោះម៉ោង ៨ ដល់ម៉ោង ១៦ ៖ មានខណ្ឌមានជ័យ
៤. ថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០២៥
* ក្នុងចន្លោះម៉ោង ៨ ដល់ម៉ោង ១៣ ៖ មានខណ្ឌឬស្សីកែវ
* ក្នុងចន្លោះម៉ោង ៨ ដល់ម៉ោង ១៦ ៖ មានខណ្ឌឬស្សីកែវ និង ខណ្ឌមានជ័យ៕
សូមអានសេចក្ដីលម្អិតបន្ថែមនៅខាងក្រោម ៖