កាលពីខែឧសភា ឆ្នាំ ២០២៣ កន្លងទៅមានករណីមួយបានផ្ទុះកក្រើកនៅប្រទេសថៃ ដោយមានស្រ្តីម្នាក់ឈ្មោះ Am ជាមេតុងទីន បានដាក់ថ្នាំ Cyanide ដើម្បីបំពុលម្ចាស់បំណុលរបស់ខ្លួនរហូតដល់ស្លាប់ ហើយនាងក៏ត្រូវប៉ូលិសឃាត់ខ្លួនបានយកទៅដំណើរការក្តីតាមផ្លូវច្បាប់។
យ៉ាងណាមិញ មកដល់ថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ២០២៤ កន្លងទៅនេះ តាមព័ត៌មានបានឱ្យដឹងថា ស្រ្តីជាប់ចោទខាងលើនេះ ត្រូវបានតុលាការកាត់ទោសប្រហារជីវិតហើយ ក្រោយពីធ្វើការកាត់ក្តីអស់រយៈពេលជាងមួយឆ្នាំ។ ក្នុងនោះនាងត្រូវបានកាត់ក្តីពីបទ ឃាតកម្មគិតទុកជាមុន ការលួចទ្រព្យសម្បត្តិបង្កឱ្យអ្នកដទៃបាត់បង់ជីវិត ការបន្លំដាក់ថ្នាំក្នុងអាហារឱ្យអ្នកដទៃ និង ការបន្លំដាក់ថ្នាំនោះបង្កឱ្យអ្នកដទៃបាត់បង់ជីវិត។
ដោយឡែក អតីតស្វាមីរបស់នាងដែលត្រូវបានដឹងថាជាអ្នករួមផ្សំគំនិត ត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធធនាគារចំនួន ១ ឆ្នាំ ៤ ខែ ចំណែកមេធាវីរបស់នាងក៏ត្រូវជាប់ពន្ធធនាគារចំនួន ២ ឆ្នាំដូចគ្នា៕
ប្រភព៖ Bangkokkbiz