ថ្មីៗនេះមានស្រ្តីជនជាតិចិនជាម្តាយមួយរូប បានទម្លាយអាកប្បកិរិយាដ៏មិននឹកស្មានដល់របស់កូនស្រី ដែលអង្គុយយំផងសើចផងដូចជាមនុស្សឆ្កួត ក្រោយពីខំអង្គុយធ្វើកិច្ចការសាលាតាំងពីយប់រហូតដល់ព្រឹក។
តាមវីដេអូបានបង្ហាញឱ្យឃើញថា កូនស្រីរបស់នាងកំពុងតែអង្គុយធ្វើកិច្ចការសាលាក្នុងឯកសណ្ឋានសិស្សនៅឡើយ ពោលគឺគេធ្វើតាំងពីយប់រហូតដល់ពេលព្រឹក។ សុខៗស្រាប់តែកូនស្រីក៏សើចលាយឡំនឹងការយំយ៉ាងចម្លែក ធ្វើឱ្យនាងភិតភ័យហើយក៏បានទៅសួរនាំកូនដោយក្តីបារម្ភ។ ចំណែកឯកូនស្រីក៏បានសើចផងយំផង ព្រមទាំងស្រែកប្រាប់ម្តាយថានាងធ្វើកិច្ចការរួចហើយ ឯម្តាយវិញឃើញកូនបែបនេះក៏ត្រឹមតែយំតាម និង ឱបកូនដោយក្តីអាណិត។
យ៉ាងណាមិញ ឃ្លីបវីដអូនេះបញ្ជាក់ឱ្យដឹងថា កូនស្រីរបស់នាងពិតជារងសម្ពាធមកពីការរៀនខ្លាំងណាស់ គេត្រូវអង្គុយធ្វើកិច្ចការតាំងពីយប់រហូតដល់ព្រឹក លុះពេលធ្វើហើយក៏កើតការរំជួលចិត្ត ក៏បានបញ្ចេញអារម្មណ៍ចេញមកបែបនេះ។ ដោយឡែក មហាជននៅតាមបណ្តាញសង្គមឃើញហើយបានតែអាណិត ព្រោះមើលទៅកូនស្រីនាងពិតជារងសម្ពាធការសិក្សាមិនធម្មតាពិតមែន៕
ប្រភព៖ Kapook