នៅថ្ងៃទី ០៣ ខែមករា ឆ្នាំ ២០២៥ នេះ ក្រសួងធនធានទឹក និង ឧតុនិយម បានចេញសេចក្ដីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាសចុះត្រជាក់ ចាប់ពីថ្ងៃទី ០៦ ដល់ថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០២៥។
ក្រសួងសាមីបានបញ្ជាក់ឱ្យដឹងថា យោងតាមការអង្កេត ពិនិត្យ និង វិភាគលើស្ថានភាពធាតុអាកាស និង អាកាសធាតុនៅក្នុងតំបន់ និង ព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា របបខ្យល់មូសុងឦសានដែលគ្របដណ្តប់លើសមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ និង ព្រះរាជាណាចក្រកម្ពុជាមានឥទ្ធិពលខ្លាំង។
ស្ថានភាពបែបនេះនឹងធ្វើឱ្យចាប់ពីថ្ងៃទី ០៦ ដល់ថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០២៥ មានលក្ខណៈដូចតទៅ ៖
១. តំបន់វាលទំនាប
ខេត្តបន្ទាយមានជ័យ បាត់ដំបង សៀមរាប ពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ធំ និង ត្បូងឃ្មុំ មានសីតុណ្ហភាពមធ្យមអប្បបរមា ១៦°C និង សីតុណ្ហភាពមធ្យមអតិបរមា ៣០°C។ ខ្យល់បក់មកពីទិសឧត្តរ និង ទិសឦសាន មានល្បឿនមធ្យម ៥,៥០ ម៉ែត្រ/វិនាទី។
២. តំបន់ខ្ពង់រាប
ខេត្តប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ស្ទឹងត្រែង ក្រចេះ រតនគិរី មណ្ឌលគិរី តំបន់ជួរភ្នំក្រវាញ និង ជួរភ្នំដងរែក មានសីតុណ្ហភាពមធ្យមអប្បបរមា ១៥°C និង សីតុណ្ហភាពមធ្យមអតិបរមា ២៩°C។ ខ្យល់បក់មកពីទិសឧត្តរ និង ទិសឦសាន មានល្បឿនមធ្យម ៥ ម៉ែត្រ/វិនាទី។
៣. តំបន់មាត់សមុទ្រ
ខេត្តកោះកុង និង ជួរភ្នំបូកគោ មានសីតុណ្ហភាពមធ្យមអប្បបរមា ១៨°C និង សីតុណ្ហភាពមធ្យមអតិបរមា ៣០°C។ ខ្យល់បក់មកពីទិសឧត្តរ និង ទិសឦសាន មានល្បឿនមធ្យម ៤,៥០ ម៉ែត្រ/វិនាទី។ រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ០,៥០ ម៉ែត្រ និង កម្ពស់មធ្យមអតិបរមា ១,៥០ ម៉ែត្រ៕
សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖