ពលរដ្ឋប្រមាណជាង ៦០ លាននាក់នៅអាមេរិក កំពុងទទួលរងឥទ្ធិពលពីព្យុះរដូវរងាដ៏អាក្រក់ ដែលនាំមកនូវព្រិលធ្លាក់ដ៏ខ្លាំងក្លា និង សីតុណ្ហភាពដែលត្រជាក់ខ្លាំងមិនធ្លាប់មានជាងមួយទសវត្សរ៍មកនេះ។
តាមការចេញផ្សាយរបស់សារព័ត៌មាន BBC បានឱ្យដឹងថា រដ្ឋចំនួន ៧ នៅសហរដ្ឋអាមេរិកបានធ្វើការប្រកាសអាសន្នដោយក្នុងនោះរួមមានរដ្ឋ Kentucky, Virginia, West Virginia, Kansas, Arkansas និង Missouri។
ជាមួយគ្នានោះដែរ ជើងហោះហើរ និង មធ្យោបាយសាធារណៈមួយចំនួនតាមទីតាំងដែលប៉ះពាល់ក៏ត្រូវបានផ្អាកជាបណ្ដោះអាសន្នផងដែរ ដើម្បីធានាសុវត្ថិភាពចៀសវាងជួបគ្រោះថ្នាក់ធ្ងន់ធ្ងរណាមួយកើតមានឡើង៕