រួមគ្នាកាត់បន្ថយជំងឺស្លេកស្លាំងដោយសារកង្វះជាតិដែក លើកុមារអាយុក្រោម ៥ ឆ្នាំជាមួយគ្នា

Share This

ភ្នំពេញ ថ្ងៃទី ០២ ខែធ្នូ ឆ្នាំ ២០២៤ ៖ អស់រយៈពេលជិត ៣០ ឆ្នាំមកហើយ ដែលផលិតផល DUMEX™ Dugro® មានវត្តមាននៅកម្ពុជា។ នៅក្រុមហ៊ុនដាណន់យើងយល់ច្បាស់ពីតម្រូវការរបស់អ្នកម្តាយ ដែលតែងតែចង់អោយកូនៗមានសុខភាពល្អ និង មានការអភិវឌ្ឍពេញលេញ។

ប៉ុន្តែអ្នកម្តាយតែងជួបនូវឧបសគ្គជាច្រើនដូចជា កូនឧស្សាហ៍ឈឺ ខ្សោយបញ្ញា និង លូតលាស់យឺតយ៉ាវជាដើម ដែលអាចបណ្តាលមកពីកង្វះជាតិដែក ដែលជាមូលហេតុចម្បងនៃជំងឺស្លេកស្លាំងលើកុមារអាយុក្រោម ៥ ឆ្នាំ (1)។

ថ្ងៃនេះក្រុមហ៊ុន Danone Cambodia មានមោទនភាពណែនាំផលិតផល DUMEX™ Dugro® រូបរាងថ្មីល្អជាងមុន ជាមួយរូបមន្ត IRON ACTIVE ។ ជួយជំរុញដល់ការស្រូបយកអាហារូបត្ថម្ភល្អៗកាន់តែច្រើនរហូតដល់ ៣ ដង ដើម្បីការអភិវឌ្ឍពេញលេញ (2) ដូច្នេះហើយទើបកូនមាន ប្រព័ន្ធការពាររាងកាយរឹងមាំ (3) ខួរក្បាលឆ្លាតវៃ­ (4) ឡើងទម្ងន់ និង លូតកម្ពស់បានល្អ (5)។

ការបន្តកែលម្អ និង អភិវឌ្ឍផលិតផលរបស់យើងជាការប្តេជ្ញាចិត្តដ៏មុតមាំ ដើម្បីបន្តគាំទ្រអ្នកម្តាយ ក្នុងការចិញ្ចឹមបីបាច់កូនៗឱ្យមានសុខភាពល្អ មានការអភិវឌ្ឍពេញលេញ និង រួមចំណែកក្នុងការកាត់បន្ថយបញ្ហាកង្វះជាតិដែកនៅកម្ពុជា ក្រុមហ៊ុន Danone Cambodia បានចុះអនុស្សារណៈយោគយល់ជាមួយក្រសួងអប់រំយុវជន និង កីឡា ក្នុងទិវាជាតិដែកអន្តរជាតិ ក្រោមយុទ្ធនាការ «រួមគ្នាកាត់បន្ថយជំងឺស្លេកស្លាំងដោយសារកង្វះជាតិដែកលើកុមារអាយុក្រោម ៥ ឆ្នាំ» ដើម្បីជួយអប់រំផ្សព្វផ្សាយទៅកាន់អ្នកម្តាយកម្ពុជារាប់ម៉ឺននាក់ពីសារសំខាន់នៃជាតិដែក ផលប៉ះពាល់ និង វិធានការការពារពីកង្វះជាតិដែក។

បន្ថែមពីនេះយើងក៏បានរៀបចំអោយមាន វគ្គបណ្តុះបណ្តាលវេជ្ជសាស្ត្រជាមួយគ្រូពេទ្យ ឆ្មប គិលានុបដ្ធាយិកា ការអប់រំចំណេះដឹងបន្ថែមទៅដល់បណ្តាហាង និង ដៃគូអាជីវកម្មនានា ព្រមទាំងបុគ្គលិកក្រុមហ៊ុនដាណន់គ្រប់ជាន់ថ្នាក់ដើម្បីកុមារកម្ពុជាគ្រប់ជំនាន់មានសុខភាពកាន់តែល្អប្រសើរឡើង។ DUMEX គាំទ្រការអភិវឌ្ឍកុមារកម្ពុជាគ្រប់ជំនាន់។

អំណះអំណាង:
1. https://data.worldbank.org/indicator/SH.ANM.CHLD.ZS?location=location=KH
2. ជាមួយនឹងសមាមាត្រដ៏ល្អប្រសើរនៃវីតាមីន C ទៅនឹងជាតិដែកដោយស្របទៅតាមការណែនាំរបស់អង្គការសុខភាពពិភពលោក ដើម្បីបង្កើនការស្រូបយកជាតិដែក
3. Vit C ជួយដល់ប្រព័ន្ធការពាររាងកាយ
4. DHA សម្រាប់កុមារអាយុរហូតដល់ 3 ឆ្នាំ
5. រួមជាមួយអាហារមានតុល្យភាព

អំពី Danone Cambodia

នៅ Danone Cambodia យើងមានការប្តេជ្ញាយ៉ាងមោះមុតក្នុងការបំពេញ តម្រូវការអតិថិជិន។ យើងមានមោទនភាពក្នុងការផ្តល់ជូននូវផលិតផលដែលមានគុណភាពខ្ពស់ប្រកបដោយសុវត្ថិភាព ដោយផ្អែកលើវិទ្យាសាស្រ្តនិងផ្តល់នូវអាហារូបត្ថម្ភសមស្រប ដល់អ្នកម្តាយដែលកំពុងមានផ្ទៃពោះ អ្នកម្តាយដែលបំបៅដោះកូន និង កុមារ។ Danone Cambodia គឺជាសមាជិករបស់ Danone Group។ Danone ជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនអាហារូបត្ថម្ភឈានមុខគេនៅលើពិភពលោកដែលមានវត្តមាននៅលើទីផ្សារចំនួន 130 ប្រទេស និង មានអាជីវកម្មធំៗចំនួន 3 ដូចជា ផលិតផលទឹកដោះគោស្រស់ (Fresh Dairy Products), ឯកទេសអាហារូបត្ថម្ភ (Specialized Nutrition) និង ទឹក (Water)។ តាមរយៈបេសកកម្ម និង ការប្តេជ្ញាចិត្តទ្វេដងដើម្បីភាពជោគជ័យនៃអាជីវកម្ម និង វឌ្ឍនភាពសង្គម ក្រុមហ៊ុនមានគោលបំណងលើកកំពស់អនាគតប្រកបដោយសុខភាពល្អ តាមរយៈការផ្តល់នូវសុខភាពកាន់តែប្រសើរ ការរស់នៅប្រកបដោយគុណភាព និង ពិភពលោកដ៏ប្រសើរដល់ភាគីពាក់ព័ន្ធទាំងអស់ រួមមាននិយោជិកចំនួន ១០ ម៉ឺននាក់ អតិថិជន ដៃគូរអាជីវកម្ម អ្នកផ្គត់ផ្គង់ ម្ចាស់ភាគហ៊ុន និង សហគមន៍ទាំងអស់៕

នៅឡាវ អាកាសធាតុត្រជាក់ខ្លាំងរហូតកកឡានកកម៉ូតូ ឯខោអាវហាលក្រៅផ្ទះឡើងរឹងឆ្កឹងអស់

ប្រាប់តៗគ្នាផង! សមាជិក ប.ស.ស ពេលឈឺ អាចមានសិទ្ធិស្នើសុំប្រាក់បំណាច់ប្រចាំថ្ងៃ ៧០% បាន ឱ្យតែមានលក្ខខណ្ឌ ៣ នេះ

ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

មាស ម៉ូលីណា សម្រស់ស្អាតខ្ញង់ដូចជំនាន់ប្រកួត Freshie Girl ទាំងពេលនេះកូនៗធំៗទន្ទឹមខ្លួន

កុំទ្រាំទៀតតស់ណាត់គ្នាទៅ! សួនផ្កាមួយនៅបាត់ដំបង កំពុងផ្ទុះល្បីថតរូបស្អាតខ្លាំង សំបុត្រចូលតែ ៥ ពាន់ ថតរូបមួយសេរី

មិនមើលនឹងភ្នែក! កំពូលតារាចម្រៀងប្រុស ៣ រូប ស្រុះដៃគ្នាជួយទិញស្រូវកសិករ ចែកជូនបងប្អូនខ្មែរខ្វះខាត

នៅថៃកំពុងប្រជុំ​រដ្ឋសភាសុខៗ មានកំប៉ុងទឹកដោះគោរមៀលធ្លាក់មកត្លែ ធ្វើឱ្យមន្រ្តីៗនាំគ្នាផ្អើលស្មានថាគ្រាប់បែ./ក

មិនទាន់ធូរដៃទេ! តាចេក នៅតែតស៊ូបន្តមុខរបរលក់ដូរបន្តិចបន្តួចយកកម្រៃដោះស្រាយជីវភាព

ទឹកចិត្តល្អប្រពៃ! ឧកញ៉ា ខេមរៈ សិរីមន្ត ប្រកាសទិញស្រូវ ៥០ តោន ចែកជូនបងប្អូនខ្មែរដែលខ្វះខាត

មុននេះ EDC ជូនដំណឹង! ខណ្ឌមួយចំនួននៅភ្នំពេញ អាចរអាក់រអួលអគ្គិសនីប្រើប្រាស់រយៈពេល ៤ ថ្ងៃតាមពេលវេលាកំណត់នេះ

ព័ត៌មានបន្ថែម

ព្រឹត្តិការណ៍ រត់ជាមួយ វីង រៃអង្គាសថវិកាជាង ២០ លានរៀល ដើម្បីជួយទ្រទ្រង់សុខុមាលភាពកុមារកម្ពុជា

ក្រុមហ៊ុន Angkormilk បានរៀបចំកម្មវិធីប្រចាំឆ្នាំដ៏ធំមួយ សម្រាប់ដៃគូធុរកិច្ចទូទាំងប្រទេស

សាទរ ស្រាបៀ ហ្រ្គីត បង្ហាញវត្តមាននៅដើមឆ្នាំថ្មី ២០២៥!

Grab និង Nham​24 រួមបញ្ចូលគ្នានៅចំពេលទីផ្សារដឹកជញ្ជូនម្ហូបអាហារ និង គ្រឿងទេសនៅកម្ពុជាកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស

កាល់តិច បានបញ្ចប់យ៉ាងជោគជ័យនូវកម្មវិធីប្រូម៉ូសិនបែបឌីជីថលដ៏រំភើប ជាមួយនឹងរង្វាន់រថយន្តថ្មីសន្លាង ១ គ្រឿង

ការជ្រើសរើសល្អបំផុតរបស់សាន់តា ៖ Cloud & Hosting ល្អបំផុត ដើម្បីចំណេញនាឱកាសបុណ្យណូអែល

វិនិយោគលើសុខភាពបេះដូង គឺជាការវិនិយោគដែលមានផលចំណេញច្រើនបំផុត

ស្រាបៀរ Tiger® បានពង្រីកដៃគូសហការក្នុងវិស័យបាល់ទាត់ជាផ្លូវការជាមួយក្លឹបបាល់ទាត់ Tottenham Hotspur

ស្វែងរកព័ត៌មាន​ ឬវីដេអូ