នៅថ្ងៃទី ២៤ ខែតុលា ឆ្នាំ ២០២៤ កន្លងទៅនេះ ក្រសួងសាធារណការ និង ដឹកជញ្ជូន បានចែករំលែកចំណេះដឹង ដោយបានឆ្លើយតបទៅនឹងសំណួរដែលត្រូវបានសួរច្រើនជាងគេប្រចាំខែតុលា ៖ «សេវាផ្ទេរកម្មសិទ្ធិរថយន្តមានតម្លៃប៉ុន្មាន?»។
ក្នុងនោះ ក្រសួងសាធារណការ និង ដឹកជញ្ជូន បានឆ្លើយតបបំភ្លឺឱ្យបានដឹងថា សម្រាប់កម្រៃសេវាការផ្ទេរកម្មសិទ្ធិរថយន្តធុនតូច ឬ ធុនស្រាល មានដូចជា ៖
– ក្នុងរាជធានី-ខេត្ត (៤៨.០០០៛)
– ឆ្លងរាជធានី-ខេត្ត (១០១.០០០៛)
ផ្ទុយពីនេះ សម្រាប់កម្រៃសេវាការផ្ទេរកម្មសិទ្ធិរថយន្តធុនធំ ឬធុនធ្ងន់ មានដូចជា ៖
– ក្នុងរាជធានី-ខេត្ត (៦៧.០០០៛)
– ឆ្លងរាជធានី-ខេត្ត (១២៥.០០០៛)
យ៉ាងណាមិញ ក្រសួងសាធារណការ និង ដឹកជញ្ជូន បានបញ្ជាក់បន្ថែមឱ្យបានដឹងថា តម្លៃនេះមិនរួមបញ្ជូលនឹងពន្ធប្រថាប់ត្រា ៤% របស់អគ្គនាយកដ្ឋានពន្ធដារឡើយ៕
ប្រភព ៖ ក្រសួងសាធារណការ និង ដឹកជញ្ជូន