ថ្មីៗនេះ លោក លៀក លីដា ចាងហ្វាងផលិតកម្ម LD បានបង្ហោះលិខិតកោះអញ្ជើញម្ចាស់គណនី Youtube មួយ ដែលបានយករឿង «ប្រវត្តិស្នេហ៍នាងនាង» វគ្គ យុវជនក្រោយសម័យអង្គរ ទៅបង្ហោះចែកចាយ។
ក្នុងនោះដែរ តាមលិខិតជាផ្លូវការរបស់ផលិតកម្ម LD បានបញ្ជាក់ថា ម្ចាស់គណនី Youtube រូបនោះ បានលួចចម្លងខ្សែភាពយន្តខាងលើ ពី Angkor Dc App ទៅផុសក្នុងគណនីផ្ទាល់ខ្លួន។
មិនត្រឹមតែប៉ុណ្ណោះ លោក លៀក លីដា បានបង្ហោះសារអមនឹងលិខិតកោះអញ្ជើញនោះដែរថា៖ «លេខទូរស័ព្ទមានលេខ Account មានសូមចូលខ្លួនដោះស្រាយ ហើយក៏សូមសួរទៅបងប៉ូលិសសមត្ថកិច្ចខាងផ្នែក copyright, ប៉ូលិសសេដ្ឋកិច្ច បើសិនជាខ្ញុំមានភស្តុតាង មានលេខទូរស័ព្ទ មានលេខ account ប៉ុណ្ណឹង តើអាចប្ដឹងចាប់បានឬអត់? សូមអ្នកសិល្បៈទាំងអស់ តស៊ូដើម្បីតម្លៃពួកយើង កម្ចាត់ជនខិលខូចមិនចេះអៀនខ្មាស កុំឱ្យធ្វើស្រែលើខ្នងអ្នកសិល្បៈដូចជាពួកយើង»៕
សូមអានលម្អិតខាងក្រោម៖