យប់ឆ្លងឆ្នាំចង់ Chill Chill មិនបាច់ដើរឆ្ងាយ ៥ កន្លែងនេះ បរិយាកាសមួយអ៊េម ថតដាក់ Story មួយឆ្ងាញ់

Share This

នៅយប់ថ្ងៃឆ្លងឆ្នាំ «ប្រជាប្រិយ» សូមនាំប្រិយមិត្តទៅស្គាល់កន្លែងអង្គុយលម្ហែអារម្មណ៍ជាមួយភេសជ្ជៈត្រជាក់ៗ អមដោយ Vibe ប្លែកៗនៅក្នុងប្លុកបាសាក់ឡេន។ ជាការពិតណាស់ ប្លុកបាសាក់ឡេនជាកន្លែងស័ក្តិសមបំផុតសម្រាប់អ្នកចូលចិត្តទេសចរណ៍បារ-តពីកន្លែងមួយទៅកន្លែងមួយ ឬ គេហៅថា Bar Hopping ដោយហេតុប្លុកនេះប្រមូលផ្តុំទៅដោយបារតូចៗជាច្រើន សំខាន់វាស្ថិតនៅចំកណ្តាលក្រុងអំណោយផលបំផុតសម្រាប់ភ្ញៀវខ្មែរ និង បរទេស។ ខាងក្រោមនេះជាបារ ៥ កន្លែង ដែលអ្នកមិនគួររំលងពេលចង់កម្សាន្ត-តពីបារមួយទៅបារមួយ ៖

១. White Rabbit

White Rabbit ឬ ទន្សាយស ជាបារតូចច្រឡឹងរៀបចំឡើងបែបលាក់ខ្លួនជិត តែបរិយាកាសហាក់ដូចដាច់ឆ្ងាយពីគេ។ ទន្សាយសជានិមិត្តសញ្ញាដ៏ពិសេស និង តំណាងជាផ្នែកមួយសំខាន់នៃបុគ្គលិកលក្ខណៈរបស់បារ។ បារនេះរចនាឡើងដោយសម្រាំងដកស្រង់ពីប្រភពផ្សេងៗគ្នាដូចជា សម័យមហាក្សត្រីយានីវិចតូរីយ៉ាអង់គ្លេស  និង សង្ហារិមសម័យស្តេច Louis IV។

២. Harry’s

មកដល់បារនេះ យើងអាចអង្គុយនៅខាងក្រោមក៏បាន ឬចង់បានកន្លែងទូលាយ ឬ ជួបជុំមានគ្នាច្រើន អាចឡើងទៅខាងលើជាមួយបរិយាកាសស្រឡះសមល្មមមួយបែប។ ជាមួយការរៀបចំបរិយាកាសបែប Vintage  ទីនេះយើងអាចរីករាយជាមួយការក្រេបស្រាក្រហម ស្រាក្រឡុក និង ស្រាបៀរ ទៅតាមចំណង់ចំណូលចិត្ត។ គួរឱ្យដឹងដែរថា Harry’s និង White Rabbit គឺជាបារដែលបើកដំបូងគេបង្អស់នៅក្នុងប្លុកបាសាក់ឡេន។

៣. Margarita Cocktail Bar

ប្លែកទាំងអារម្មណ៍ ប្លែកទាំងការថតរូប ទីនេះមានការតុបតែងបែបជាកន្លែងលេងភ្លើងពណ៌ចម្រុះទាក់ទាញត្រូវចិត្តយុវវ័យ។ មានជម្រើសភេសជ្ជៈរាប់តាំងពីស្រាបៀរ ស្រាក្រហម ស្រាក្រឡុកក្លាសិក រហូតដល់ភេសជ្ជៈសុខភាព។ បើបានទៅកុំភ្លេចកុម្មង់ស្រាក្រឡុកដែលជាប់ពានរង្វាន់ផងណា៎។ ជាពិសេសមាន Happy Hour ទិញ ១ ថែម ១ ចាប់ពីម៉ោង ៥ ល្ងាច ដល់ម៉ោង ៧ យប់។

៤. Cancan

ចង់ទទួលយកបទពិសោធរសជាតិអាហារឈ្ងុយឆ្ងាញ់ ស្រាក្រឡុករសជាតិបែបច្នៃប្រតិដ្ឋ ថែមទាំងមានការបង្រៀនរាំទៀតនោះ កុំភ្លេចគម្រោង-តចូលមកបារមួយនេះ។ ការពិតណាស់ ទីនេះមានកម្មវិធីបង្រៀនរាំចង្វាក់បរទេសផ្សេងៗ និង មានឌីជេចាក់ភ្លេងរាំលេងកម្សាន្តចាប់ពីថ្ងៃព្រហស្បត្តិ៍រហូតដល់ថ្ងៃសៅរ៍។

៥. Back Street Bar

ជាបារបែបខាងក្រៅរៀបចំលក្ខណៈបែបអង្គុយនៅសួនច្បារ ទីនេះមានការពេញនិយមខ្លាំងពីសំណាក់ភ្ញៀវបរទេស និង ភ្ញៀវក្នុងស្រុក។ នៅចុងសប្តាហ៍មានឌីជេចាក់ភ្លេងរាំលេងកម្សាន្ត ជួនមានការសម្តែងប្លែកៗដូចជាសៀកភ្លើង ជាដើម៕

ពុ/ទ្ធោ! ខំនាំម្តាយទៅលេងសមុទ្រឆ្លងឆ្នាំ ទៅមិនទាន់ដល់ផងជំងឺម្តាយរើឡើងអស់បុណ្យពាក់កណ្តាលផ្លូវ

ប្រហោងពោះធ្លុង! យន្តហោះ ២ គ្រឿងរត់លើផ្លូវកាត់គ្នា កុំតែចាប់ហ្វ្រាំងឈប់ទាន់កុំអីប៉ះគ្នាអាសន្នធំ

ឆាចោលសិនបើឆ្លងឆ្នាំនេះអត់លិឍ! អ្នកកើតឆ្នាំជូត, មមី, រោង ឆ្នាំក្រោយបើចង់មានអ្នកកាន់ដៃមើលកាំជ្រួចឆ្លងឆ្នាំ ឱ្យសាកវិធីនេះ

សប្បាយក្លាយជាទុក្ខ! នៅអេត្យូពី ឡានដឹកមនុស្សមកពីស៊ីការគេជួបគ្រោះថ្នាក់ធ្លាក់ចូលទន្លេស្ល-ា./ប់ និង របួស ៧១ នាក់

អ្នកគ្រូណាលីប្រាប់ច្បាស់ៗ ចូលឆ្នាំ ២០២៥ ឆ្នាំមួយនេះឆុង ១០០% មានឆុងហេងឆុងស៊យ បើហេងគឺហេងខ្លាំង តែបើស៊យគឺស៊យខ្លាំង

ឆ្នាំមាស! ក្នុងឆ្នាំ ២០២៤ បវរកញ្ញាខ្មែរ ២១ រូប ឆក់បានមកុដ និង Top ជូនកម្ពុជាពីឆាកអន្តរជាតិ ពេញដោយមោទកភាព

សុទ្ធតែខ្ទង់ ២០ ឆ្នាំ បុរសប៉ុន្មាននាក់នេះខ្លាំងក្នុងអាជីព និង កាន់តំណែងធំៗនៅក្នុងក្រុមហ៊ុន

ឆ្នាំថ្មី ២០២៥ ល្បិចរៀបចំផ្ទះងាយៗ ធ្វើឱ្យសមាជិកក្នុងផ្ទះមានហុងស៊ុយ មានសុខភាពល្អ មានរាសី

ប្រទេសមួយនេះ មានឡានច្រើនជាងមនុស្ស គ្មានភ្លើងស្តុប តែមិនដែលស្ទះចរាចរណ៍សូម្បីម្ដង

អ្នកគាំទ្រញញឹមជំនួស! ក្រោយឃើញអ្នកផលិតមាតិកា ២ រូប បង្ហាញក្តីស្រឡាញ់ភេទដូចគ្នាយ៉ាងមានក្តីសុខ

ព័ត៌មានបន្ថែម

ឆ្នាំមាស! ក្នុងឆ្នាំ ២០២៤ បវរកញ្ញាខ្មែរ ២១ រូប ឆក់បានមកុដ និង Top ជូនកម្ពុជាពីឆាកអន្តរជាតិ ពេញដោយមោទកភាព

សុទ្ធតែខ្ទង់ ២០ ឆ្នាំ បុរសប៉ុន្មាននាក់នេះខ្លាំងក្នុងអាជីព និង កាន់តំណែងធំៗនៅក្នុងក្រុមហ៊ុន

ឆ្នាំថ្មី ២០២៥ ល្បិចរៀបចំផ្ទះងាយៗ ធ្វើឱ្យសមាជិកក្នុងផ្ទះមានហុងស៊ុយ មានសុខភាពល្អ មានរាសី

ប្រទេសមួយនេះ មានឡានច្រើនជាងមនុស្ស គ្មានភ្លើងស្តុប តែមិនដែលស្ទះចរាចរណ៍សូម្បីម្ដង

ស្វែងរកព័ត៌មាន​ ឬវីដេអូ