ជំងឺទឹកនោមផ្អែម គឺជាជំងឺដែលកំណត់ដោយកម្រិតជាតិស្ករក្នុងឈាមខ្ពស់ ដែលវាបណ្តាលមកពីជំងឺដែលរាងកាយផលិតអ័រម៉ូនអាំងស៊ុយលីនមិនគ្រប់គ្រាន់ ធ្វើឱ្យអាំងស៊ុយលីនមិនអាចប្រើប្រកបដោយប្រសិទ្ធភាព ហើយកម្រិតជាតិស្ករក្នុងឈាមឡើងខ្ពស់មិនធម្មតា។
យ៉ាងណាមិញ ដើម្បីបង្ការការមានជាតិស្ករក្នុងខ្លួនច្រើន ថ្មីៗនេះ វេជ្ជបណ្ឌិត Ly Sangky មកពី Detox Center បានចែករំលែកចំណេះដឹងនៅលើបណ្ដាញសង្គម Tiktok អំពីវិធីសាស្ត្រហាត់ប្រាណចំនួន ៣ ដែលអាចជួយដុតជាតិស្ករក្នុងខ្លួនបានច្រើន។
ជាក់ស្ដែងវិធីសាស្ត្រហាត់ប្រាណទាំង ៣ នោះមានដូចជា ៖
១. ការហាត់ប្រាណទម្រង់ High Intensity
បើសិនលោកអ្នកចង់ហាត់ប្រាណដុតស្ករឱ្យបានច្រើនបំផុត គឺគួរជ្រើសរើសយកទម្រង់ High Intensity គឺវាអាចដុតបានដល់ទៅ ៩០% ខណៈជម្រើសនេះសំដៅដល់ការហាត់ប្រាណណាដែលពេលហាត់គឺពិបាកនិយាយគ្នា ហើយចង្វាក់បេះដូងដើរលឿន។
២. ការហាត់ប្រាណទម្រង់ Low Intensity
គឺជាទម្រង់ដែលអាចដុតស្ករបានដល់ទៅ ៧០% គឺហាត់ប្រាណបែបដើរ អាចច្រៀងបាន បេះដូងដើរធម្មតាមិនដើរលឿន អាចនិយាយគ្នាបានធម្មតា។
៣. ការហាត់ប្រាណទម្រង់ Moderate Intensity
គឺជាទម្រង់ដែលអាចដុតស្ករបានតិច ប្រមាណ ៤០% គឺជាការហាត់ប្រាណបែបនិយាយបាន តែច្រៀងពុំកើត ហើយបេះដូងអាចដើរលឿនតិចៗ និងដុតជាតិស្ករបានតិចៗផងដែរ៕