បើគិតមកដល់ពេលនេះ រយៈពេលប្រមាណជាង ៧ ខែ មកហើយ ដែលបទចម្រៀងក្នុងឱកាសចូលឆ្នាំខ្មែរក្នុងឆ្នាំ ២០២៤ របស់តារាចម្រៀងរ៉េប វណ្ណដា បានចេញជាផ្លូវការ និង មានការចូលទស្សនាដល់ទៅជាង 36 M ទៅហើយ នៅលើ Youtube។
មិនត្រឹមតែប៉ុណ្ណោះ សូម្បីតែ Clip ខ្លីៗនៃ MV ខាងលើ ដែលបានបង្ហោះលើ Tik Tok ក្នុងគណនីរបស់ វណ្ណដា និង ផលិតកម្មបារមី ក៏មានការចូលរួមយកបទនេះទៅលេងខ្ទង់ M ទៀត ដោយមានទាំងអ្នកគាំទ្រក្នុងស្រុក និង ក្រៅស្រុក។
ម្យ៉ាងវិញទៀតនោះ បទ «សង្ក្រាន្តស្គាល់ស្នេហ៍» របស់ វណ្ណដា នៅតែបន្តការគាំទ្ររហូតមានតារាចម្រៀងក្រៅប្រទេសមួយចំនួន បានយកបទនេះទៅ Cover ជាភាសាខ្មែរ និង បរទេសទៀតផង។
យ៉ាងណាមិញ ក្រឡេកទៅមើលតារាចម្រៀងរបស់ប្រទេសថៃជាច្រើនរូប ដែលគេឃើញមានតារាប្រុស Jazz Phadung ដែលអ្នកគាំទ្រខ្មែរហៅថា Jazz 4G និង តារាចម្រៀងប្រុស Ice Sarunyu ក៏ដូចជាតារាថៃផ្សេងទៀត បានយកបទ «សង្ក្រាន្តស្គាល់ស្នេហ៍» របស់តារាចម្រៀងរ៉េប វណ្ណដា ទៅច្រៀងនៅលើឆាកតន្ត្រីជាច្រើនបង្កភាពសប្បាយរីករាយ ធ្វើឱ្យបទចម្រៀងនេះកាន់តែមានគុណភាព៕