និយាយទាក់ទងនឹងរឿងរៀបការ មួយរយៈក្រោយនេះ គូស្នេហ៍តារាចម្រៀងប្រុសស្រីដ៏ល្បីលោក ជី ដេវីត និង អ្នកនាង ទេព បូព្រឹក្ស តែងធ្វើឱ្យមហាជនអ្នកគាំទ្រចាប់អារម្មណ៍ ខណៈបានឃើញអ្នកនាងបង្ហើបពីចិត្តចង់ក្លាយជាកូនក្រមុំក្នុងរោងជ័យ ដែលឃើញបង្ហោះសារសួរលោក ជី ដេវីត ម្ដងហើយម្ដងទៀត តើពេលណាសុំនាងរៀបការ។
យ៉ាងណាមិញ ក្រោយបង្ហើបពីបំណងចង់ចូលរោងការ ថ្មីៗកន្លងទៅ គូស្នេហ៍មួយគូនេះ បានធ្វើឱ្យមហាជនអ្នកគាំទ្ររំភើបចិត្តជំនួស ខណៈបានឃើញវីដេអូមួយក្នុងកម្មវិធីខួបកំណើតរបស់អ្នកនាង ទេព បូព្រឹក្ស ដែលបានឃើញនាងកៀកដៃ លោក ដេវីត រួចប្រកាសពីដំណឹងល្អ ដែលអ្នកទាំងពីរបានសម្រេចចិត្តថានឹងចូលរោងការតាមប្រពៃណីនៅក្នុងឆ្នាំ ២០២៥ នេះ។
ដោយឡែក មកដល់ថ្ងៃទី ១២ ខែមករា ឆ្នាំ ២០២៤ នេះ អ្វីកាន់តែធ្វើឱ្យអ្នកគាំទ្រអបអរខ្លាំង ក្រោយពីបានឃើញលោក ជី ដេវីត និង អ្នកនាង ទេព បូព្រឹក្ស រៀបចំកម្មវិធីយ៉ាងរ៉ូមែនទិកមួយនៅឯមាត់សមុទ្រ ដើម្បីធ្វើការប្រកាសថ្ងៃរៀបការតាមប្រពៃណីជាផ្លូវការ ដែលនឹងរៀបចំឡើងនៅថ្ងៃទី ៧ ខែមិថុនា ឆ្នាំ ២០២៥ ខាងមុខ។ ក្នុងនោះ ក៏ឃើញមានវត្តមានរបស់បងប្អូន មិត្តអ្នកសិល្បៈជិតស្និទ្ធជាច្រើនរូបចូលរួមអបអរកម្មវិធីប្រកាសថ្ងៃពិសេសដ៏រំភើបរបស់គូស្នេហ៍មួយគូនេះផងដែរ៕
សូមចុចទីនេះដើម្បីទស្សនាវីដេអូ៖
សូមចុចទីនេះដើម្បីទស្សនាវីដេអូ៖’
សូមចុចទីនេះដើម្បីទស្សនាវីដេអូ៖