ថ្មីៗនេះ មានករណីរបស់នារីម្នាក់ដែលក្លាហានចុះទៅមុជទឹកកម្សាន្តជាមួយនឹងហ្វូងត្រីឆ្លាមជាង ៥០ ក្បាល មានអីចុងក្រោយសឹងតែមិនរួចជីវិតឡើងមកលើគោកវិញ។
តាមព័ត៌មានបានឱ្យដឹងថា នារីរូបនេះគឺជាជនជាតិប្រ៊េស៊ីល ឈ្មោះថា Lilian Tagliari នាងចូលចិត្តការដើរកម្សាន្តជុំវិញពិភពលោក ហើយក្នុងនោះកាលពីខែមុននេះ នាងបានទៅលេងនៅកោះម៉ាល់ឌីវ ព្រមទាំងចុះទៅមុជទឹកលេងជាមួយនឹងហ្វូងត្រីឆ្លាមចំនួន ៥០ ក្បាលទៀត។ នាងបង្ហោះឃ្លីបវីដេអូខណៈកំពុងមុជរបស់ខ្លួន ដែលបង្ហាញឱ្យឃើញថាមានត្រីឆ្លាមមួយក្បាល បានព្យាយាមមកខាំជើងរបស់នាង តែជាសំណាងមិនបានបង្កឱ្យមានរបួសធ្ងន់ធ្ងរឡើយ។
គួរឱ្យដឹងដែរថា ត្រីឆ្លាមទាំងនេះ គឺជាប្រភេទត្រីឆ្លាមដែលស៊ីតែត្រីតូចៗជាអាហារប៉ុណ្ណោះ ភាគច្រើនវាមិនបង្កជាគ្រោះថ្នាក់ដល់មនុស្សឡើយ តែបើតាមនារីរូបនេះបានរៀបរាប់ឱ្យដឹង ប្រហែលជាពួកវាគិតជើងនាងគឺជាត្រី ទើបព្យាយាមតាមខាំស៊ីដូច្នេះឯង៕
សូមចុចទីនេះដើម្បីទស្សនាវីដេអូ៖
ប្រភព៖ Khaosod