មហាជនអ្នកគាំទ្រវិស័យប្រដាល់គុនខ្មែរនៅកម្ពុជា ច្បាស់ជាបានស្គាល់មកហើយនូវឥទ្ធិពល និង កេរ្តិ៍ឈ្មោះរបស់កូនៗ ៣ នាក់ របស់ស្តេចប្រដាល់កែងឆេះជង្គង់ហោះ អេ ភូថង ដែលបានដើរតាមគន្លងរបស់ឪពុកបានក្លាយជាកីឡាករគុនខ្មែរកម្ពុជា មានឈ្មោះបោះសំឡេងខ្លាំង ក្នុងវិស័យកីឡាប្រដាល់គុនខ្មែរ មានវត្តមានលើសង្វៀននៅក្រៅប្រទេស ព្រមទាំងបានចូលរួមក្នុងក្រុមជម្រើសជាតិ នាព្រឹត្តិការណ៍កីឡាស៊ីហ្គេម ២០២៣ កន្លងទៅទទួលបានមេដាយជូនជាតិទៀតផង។
ងាកមកកាន់កូនស្រីច្បងក្នុងត្រកូល អេ គឺកីឡាការិនីប្រដាល់គុនខ្មែរ អេ យ៉ានុត ភូថង ឯណោះវិញ ក៏ជាកីឡាការិនីគុនខ្មែរមួយរូបមានឈ្មោះល្បីរន្ទឺមិនចាញ់ឪពុក និង ប្អូនៗនោះឡើយ។ យ៉ាងណាមិញ មួយរយៈធំនេះដែរ គេក៏សង្កេតឃើញថា កីឡាការិនីប្រដាល់គុនខ្មែរ អេ យ៉ានុត មិនសូវបង្ហាញវត្តមានលើសង្វៀនប្រកួតទៀតនោះឡើយ។
ការពិត មួយរយៈធំនេះដែរ កីឡាការិនីប្រដាល់គុនខ្មែរ អេ យ៉ានុត បានដកខ្លួនលើវិស័យប្រកួតក៏ព្រោះតែកំពុងមើលថែស្វាមីកំពុងមានជំងឺមហារីកពោះវៀនធំ ដែលកំពុងព្យាបាលនៅមន្ទីរពេទ្យរុស្ស៊ី។ នេះបើតាមប្រភពពីអ្នកនាង សេង ម៉ូលីនី អ្នកសារព័ត៌មាននិយមផ្សព្វផ្សាយពីវិស័យកីឡាប្រដាល់គុនខ្មែរ។
លើសពីនោះ តាមការឱ្យដឹងពីប្រភពខាងលើបានបន្ថែមថា បច្ចុប្បន្ន ស្វាមីកីឡាការិនីប្រដាល់គុនខ្មែរ អេ យ៉ានុត បានចេញពីមន្ទីរពេទ្យហើយ ដោយកកំពុងបន្តសម្រាកព្យាបាលនៅឯផ្ទះនៅឱរ៉ាល់។ ក្នុងនោះ បើទោះជាស្វាមីបានចេញពីមន្ទីរពេទ្យក្តី បាត់មុខលើសង្វៀនប្រកួត ការពិត អេ យ៉ានុត កំពុងមើលថែស្វាមីសម្រាកនៅមន្ទីរពេទ្យ នៅបន្តមើលថែស្វាមី ខណៈកូនប្រុសនៅតូចទុកនៅឪពុកម្តាយមើលថែ។
ម្យ៉ាងវិញទៀត ស្របពេលបំពេញកាតព្វកិច្ចក្នុងនាមជាភរិយាផងនោះ កីឡាការិនីប្រដាល់គុនខ្មែរ អេ យ៉ានុត ក៏ចាកឆ្ងាយពីអាជីពប្រដាល់មួយរយៈធំ ដោយមិនបានហ្វឹកហាត់ និង ឡើងប្រកួតនោះឡើយ ដោយនេះជាផ្នែកមួយនៃការបាត់បង់ចំណូលក្នុងការទំនុកបម្រុង ព្យាបាលជំងឺស្វាមីដូចគ្នា៕
សូមចុចទីនេះ ដើម្បីទស្សនាវីដេអូ៖
ប្រភព៖ Seng Moliny Journalist