(វីដេអូ) តើលោក មុំខ្លឹម ខ្លឹមចន្ទន៍ ជានរណា? មកដឹងប្រវត្តិយ៉ៗរបស់លោក ក្រោយបកស្រាយ «អក្សរខ្មែរជាអក្សរទេព» ផ្ទុះល្បីខ្លាំង

Share This

នាពេលថ្មីៗនេះ មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម បាន និង កំពុងនាំគ្នាផ្ទុះការចាប់អារម្មណ៍នូវការបកស្រាយអំពីតួអក្សរខ្មែរ ឬ ហៅថាអក្សរទេព តាមរយៈលោក មុំខ្លឹម ខ្លឹមចន្ទន៍ នៅក្នុងវីដេអូនៃកម្មវិធី «សង្គមពិត» ដែលក្នុងនោះលោកបានលើកយកនូវលក្ខណៈពិសេសនៃតួអក្សរខ្មែរ ប្រកបដោយអំណះអំណាងសមហេតុសមផល ទទួលបានការពេញនិយមចូលចិត្តយ៉ាងច្រើន។

ថ្ងៃនេះផងដែរ យើងសូមលើកយកនូវជីវប្រវត្តិសង្ខេបរបស់លោក មុំខ្លឹម ខ្លឹមចន្ទន៍ មកបង្ហាញជូនប្រិយមិត្ត បន្ទាប់ពីលោកបានចំណាយពេលវេលាផ្ដល់បទសម្ភាសមកកាន់សារព័ត៌មាន «ប្រជាប្រិយ» ដូចតទៅ ៖

+ ជីវិតរស់នៅ និង គ្រួសារ

លោក មុំខ្លឹម ខ្លឹមចន្ទន៍ កើតនៅថ្ងៃទី ០៧ ខែសីហា ឆ្នាំ ១៩៧០ លោកមានអាយុ ៥៤ ឆ្នាំ មានទីកន្លែងកំណើតកើតជានៅឯក្រុងព្រះសីហនុ និង បច្ចុប្បន្នលោកកំពុងរស់នៅរាជធានីភ្នំពេញ ក្នុងសង្កាត់វាលវង់ ខណ្ឌ ៧ មករា រាជធានីភ្នំពេញ។ លោកមានភរិយាឈ្មោះ ហុង ខេមារី  មានអាយុ ៥៣ ឆ្នាំ និង មានកូនស្រី ៤ នាក់ បច្ចុប្បន្នមានទីលំនៅក្នុងសង្កាត់វាលវង់ ខណ្ឌ ៧ មករា រាជធានីភ្នំពេញ។

+ ប្រវត្តិ​សិក្សា

បើនិយាយពីការសិក្សា លោក មុំខ្លឹម ខ្លឹមចន្ទន៍ បានឆ្លងកាត់ការសិក្សានៅតាមព្រំដែន ក្នុងឆ្នាំ ១៩៧៩ ដល់ ១៩៩០ ត្រង់ជំរំជនភៀសខ្លួនភ្នំដងរែក ដោយបានបញ្ចប់ការសិក្សាថ្នាក់បឋមភូមិ និង ទុតិយភូមិ។ លុះដល់ឆ្នាំ ២០០១ លោកបានបួសមួយរយៈពេលក្នុងវត្តខ្មែរ ត្រៃរតនារាម នៅសហរដ្ឋអាមេរិក ស្ថិតក្នុងក្រុងឡូវែល រដ្ឋម៉ាសាជូសេត មានគ្រូឧបជ្ឈាយ៍ ជាសម្ដេចព្រះមហាឃោសនន្ទ វ៉ា យ៉ាវ។ បន្ទាប់ពីសឹកបានមួយរយៈ នៅក្នុងឆ្នាំ ២០០៤ លោកបានបួសជាថ្មីនៅក្នុងវត្តខ្មែរពុទ្ធឃយា លើទឹកដីឥណ្ឌា។

នៅឆ្នាំ ២០០៦ លោកបានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតនីតិសាស្ត្រ និង វិទ្យាសាស្ត្រនយោបាយ នៅសាកលវិទ្យាល័យបៀលប្រាយ។ ឆ្លងកាត់ការសិក្សាកន្លងមក លោក មុំខ្លឹម ខ្លឹមចន្ទន៍ ចេះភាសាថៃ និង អង់គ្លេស ព្រមទាំងចេះភាសាឡាវ អាចស្ដាប់បាន ៦០%។

លោកក៏បានសិក្សារៀនសូត្រផ្នែកអាចារ្យ នៅជំនាន់ទី ៤៥ នៅក្រសួងធម្មការ និង សាសនា និង បានសិក្សាអក្សរសិល្បិ៍ពីលោកគ្រូសាស្ត្រាចារ្យសាលាបាលីជាន់ខ្ពស់ ហម សារឿន ព្រមទាំងបានសិក្សាធម៌អារ្យពីលោកគ្រូ ព្រំ កេសា។

+ការងារបច្ចុប្បន្ន

បច្ចុប្បន្ន លោក មុំខ្លឹម ខ្លឹមចន្ទន៍ គឺជាគណៈកម្មការចារ្យនៅមជ្ឈមណ្ឌលវិបស្សានាធុរ ភូមិភាគឦសាន នៃកម្ពុជា ទីប្រតិស្ឋានមហាបរមពិធិព្រឹក្ស ៥០០០ ដើម ស្ថិតនៅឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ៕

សោកស្ដាយ! ក្មេងប្រុសអាយុ ១៦ ឆ្នាំ ឈរចាំទីយកទ្រូងទៅពាំងបាល់មួយទំហឹង បណ្ដាលឱ្យចុកចាប់ដល់អស់ជីវិ.ត

ភ្ញាក់ផ្អើល! Bro KH ធ្លាក់ខ្លួនឈឺ បាត់បង់ឡាន ឆានែលយូធូប និង ផេកហ្វេសប៊ុក ឥលូវកំពុងខ្វះលទ្ធភាពព្យាបាលជំងឺ

កៀកថ្ងៃសែនចូលឆ្នាំចិន! តស់មកដឹងពីពណ៌ខោអាវហេង សម្រាប់ឆ្នាំទាំង ១២ ទុកពាក់ថ្ងៃចូលឆ្នាំចិន

នៅឡាវ អាកាសធាតុត្រជាក់ខ្លាំងរហូតកកឡានកកម៉ូតូ ឯខោអាវហាលក្រៅផ្ទះឡើងរឹងឆ្កឹងអស់

ប្រាប់តៗគ្នាផង! សមាជិក ប.ស.ស ពេលឈឺ អាចមានសិទ្ធិស្នើសុំប្រាក់បំណាច់ប្រចាំថ្ងៃ ៧០% បាន ឱ្យតែមានលក្ខខណ្ឌ ៣ នេះ

ឈឺភ្នែកកុំទុកយូរ! អ្នកមានលក្ខខណ្ឌ ៤ នេះ អាចព្យាបាល និង បកភ្នែកឥតគិតថ្លៃ នៅពេទ្យលោកសង្ឃ

បញ្ចប់អាណត្តិជាប្រធានសមាគមសិល្បករខ្មែរមួយរយៈធំ ជំទាវ ចន ច័ន្ទលក្ខិណា ពោលសិល្បករចាស់ៗនឹកនាខលរកច្រើន

(វីដេអូ) ធ្លាប់ឃើញគ្រងឈុតខ្ញង់ៗដើរលើឆាក តែ Top 10 Miss Cosmo អ៊ិន លក្ខិណា នៅមានជំនាញពិសេសមួយទៀតគ្មានអ្នកដឹង

គ្រូចិនសែ ម៉ុង ៖ រឿង ៣ យ៉ាងគួរប្រយ័ត្នពីពេលនេះដល់ដើមខែកុម្ភៈ ពិសេសអ្នកកើតឆ្នាំ ១៩៩៤, ១៩៩៨, ២០០៤ អាចមានគ្រោះខ្លាំង

(វីដេអូ) ឃើញសកម្មភាពនេះទើបដឹងថា វណ្ណដា ស្រឡាញ់ និង មើលថែ Lauryn ខ្លាំងកម្រិតណា

ព័ត៌មានបន្ថែម

ឈឺភ្នែកកុំទុកយូរ! អ្នកមានលក្ខខណ្ឌ ៤ នេះ អាចព្យាបាល និង បកភ្នែកឥតគិតថ្លៃ នៅពេទ្យលោកសង្ឃ

គ្រូចិនសែ ម៉ុង ៖ រឿង ៣ យ៉ាងគួរប្រយ័ត្នពីពេលនេះដល់ដើមខែកុម្ភៈ ពិសេសអ្នកកើតឆ្នាំ ១៩៩៤, ១៩៩៨, ២០០៤ អាចមានគ្រោះខ្លាំង

ប្រទេសម៉ូរ៉ុក គ្រោងសំឡេះសុនខ ៣ លានក្បាលទូទាំងប្រទេស ដើម្បីរៀបចំសណ្តាប់ធ្នាប់ត្រៀមធ្វើជាម្ចាស់ផ្ទះបាល់ទាត់ FIFA ឆ្នាំ ២០៣០

ចិន ព្រមានឱ្យពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ ខណៈផ្ទុះរឿងឆបោកល្បួងតារាៗទៅក្រៅប្រទេសច្រើនករណី

សោកស្ដាយ! ក្មេងប្រុសអាយុ ១៦ ឆ្នាំ ឈរចាំទីយកទ្រូងទៅពាំងបាល់មួយទំហឹង បណ្ដាលឱ្យចុកចាប់ដល់អស់ជីវិ.ត

ការពារប្រសើរជាងព្យាបាល! ក្នុងខែមករា ឆ្នាំទាំង ៤ នេះ សូមប្រយ័ត្នបញ្ហាផ្នែកក្បាល អាចនឹងមានរឿងត្រូវគិតច្រើន

​ថ្ងៃសែនចូលឆ្នាំចិន! នៅភ្នំពេញ ហាមដាច់ខាតដុតផាវ អុជកាំជ្រួច និង លេងល្បែងស៊ីសងគ្រប់ប្រភេទ

ព្រះអើយ! នៅមណ្ឌលគិរី ស្ត្រីម្នាក់ ដេកលើអង្រឹងក្រោមដើមប័រសុខៗ ត្រូវឃ្មុំចង្អេររោមទិចរហូតដល់បាត់បង់ជីវិត

ស្វែងរកព័ត៌មាន​ ឬវីដេអូ