កាលពីពេលថ្មីៗកន្លងទៅនេះ ប្រជាជនកម្ពុជា មានមោទកភាពយ៉ាងខ្លាំងសម្រាប់វត្តមានរបស់យុវតីកម្ពុជា ២ រូប រួមមាន ព្រះនាងតូច នរោត្តម ចេនណា និង បវរកញ្ញាវ័យក្មេង ជូរី ល្អហួស បានបង្ហាញព្រះវត្តមាន និង វត្តមានក្នុងកម្មវិធី Dream of Winter Global Promotional Campaign ដែលរៀបចំឡើងនៅឯទីក្រុង Harbin ប្រទេសចិន។
ក្នុងនោះ ព្រះនាងតូច នរោត្តម ចេនណា និង បវរកញ្ញាវ័យក្មេង ជូរី ល្អហួស ត្រូវបានទទួលការអញ្ជើញពីរដ្ឋបាលខេត្ត Harbin ប្រទេសចិន ដើម្បីចូលរួមបង្ហាញវប្បធម៌កម្ពុជា និង កម្មវិធីប្រគំតន្រ្តីផងដែរ។
១. ព្រះនាងតូច នរោត្តម ចេនណា
កម្មវិធីរំឭកចំណងមិត្តភាពខ្មែរចិន កម្មវិធី «Dream of Winter Global promotional campaign» និងទទួលបានពានរង្វាន់នៃការជួយផ្សព្វផ្សាយនូវតំបន់ទេសចរណ៍នេះ ព្រះនាងតូច នរោត្តម ចេនណា ឡើងបកស្រាយចម្រៀង «ស្រណោះប្រទេសចិន» ដែលជាស្នាព្រះហស្ថដ៏ថ្លៃថ្លារបស់សម្តេចតា ព្រះបរមរតនៈកោដ្ឋជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។
២. បវរកញ្ញា ជូរី ល្អហួស
ជូរី ល្អហួស បានឡើងបកស្រាយចម្រៀងជាភាសាចិន ជាមួយនឹងតារាចម្រៀងប្រទេសចិននៅក្នុងកម្មវិធីខាងលើ។ លើសពីនោះ យុវតីកម្ពុជារូបនេះ បានរាំរបាំអប្សរានៅមុខផ្ទាំងទឹកកកនៅឯទីក្រុង Harbin ប្រទេសចិន ដែលមានអាកាសធាតុកំពុងចុះត្រជាក់ខ្លាំងស្ថិតនៅសីតុណ្ហភាព – ១៦ អង្សារ ទៀតផង៕
សូមចុចទីនេះ ដើម្បីទស្សនាវីដេអូទី ១៖