ថ្មីៗនេះ ប្រទេសកូរ៉េខាងត្បូងបានប្រទះរឿងជ្រួលច្របល់យ៉ាងខ្លាំង ដោយប្រធានាធិបតី លោក Yoon Suk Yeol បានប្រកាសច្បាប់អាជ្ញាសឹកទាំងយប់ តែជាសំណាងល្អក៏ត្រូវបានដកទៅវិញ ក្រោយពីឆ្លងកាត់ការបោះឆ្នោតយ៉ាងក្តៅគគុកនៅក្នុងសភា។
យ៉ាងណាមិញ នៅក្នុងយប់ដែលច្បាប់អាជ្ញាសឹកត្រូវបានប្រកាសនោះ មានប្រជាជនច្រើនណាស់បានចេញទៅបាតុកម្មដោយកំហឹង និង ព្យាយាមតវ៉ាឱ្យដកច្បាប់អាជ្ញាសឹកចេញ។ ក្នុងនោះ មានទាហានជាច្រើនត្រូវពង្រាយពេញនៅមុខសភា ដើម្បីអន្តរាគមន៍ទៅលើក្រុមអ្នកបាតុកម្ម ប៉ុន្តែគួរឱ្យរំជួលចិត្តនោះគឺមានឃ្លីបវីដេអូមួយបានបង្ហាញឱ្យឃើញពីទាហានម្នាក់បានដើរមកឱនសុំទោសប្រជាជន រួចសុំទោសហើយសុំទោសទៀតទាំងទឹកចិត្តសោកស្តាយ ព្រមទាំងប្រាប់ថាគេនឹងនៅខាងប្រជាធិបតេយ្យជានិច្ច។
ដោយឡែក ក្រោយពីច្បាប់អាជ្ញាសឹកត្រូវបានដកចេញ ពេលនេះប្រជាជនកូរ៉េក៏ផ្ទុះកំហឹងសាជាថ្មី ពោលគឺគេកំពុងតែបាតុកម្មឱ្យមានការទម្លាក់លោក Yoon Suk Yeol ចេញពីដំណែង តែយ៉ាងណាក៏ដោយគ្រប់យ៉ាងគឺត្រូវដំណើរការដោយឆ្លងកាត់សភាជាមុនសិន៕
សូមចុចទីនេះដើម្បីទស្សនាវីដេអូ៖
ប្រភព៖ Sanook