ដំណឹងមរណភាពដ៏ក្រៀមក្រំ នៅថ្ងៃទី ៦ ខែមករា ឆ្នាំ ២០២៤ នេះ ធ្វើឱ្យមហាជនអ្នកគាំទ្រលើបណ្ដាញសង្គម ជាពិសេសអ្នកក្នុងសិល្បៈចម្រៀងមានការសោកស្ដាយជាពន់ពេក ចំពោះការបាត់បង់តារាចម្រៀងរ៉េប Ruthko ដែលបានទទួលមរណភាពដោយសារគ្រោះថ្នាក់មួយប៉ប្រិចភ្នែក។
ចំពោះការចាកចេញគ្មានថ្ងៃត្រឡប់របស់លោក Ruthko បានបន្សល់ត្រឹមក្ដីអាល័យក្នុងចិត្តអ្នកគាំទ្រ និង មិត្តរួមសិល្បៈ ជាពិសេសក្រុមគ្រួសារឱពុកម្ដាយ បងប្អូន មានតែក្ដីឈឺចាប់ទុក្ខសោកសង្រេងស្រណោះអាល័យ។
ពេលនេះដែរ ក្រឡេកទៅមើលទិដ្ឋភាពបុណ្យសពរបស់តារាចម្រៀងរ៉េប Ruthko បានឃើញក្រុមគ្រួសាររៀបចំតម្ដល់សព និង ពិធីបុណ្យនៅក្នុងគេហដ្ឋានរបស់លោកនៅឯភូមិទួលរការ១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលត្រៀមរៀបចំពិធីបូជា ឬបញ្ចុះសពនៅថ្ងៃទី ៦ ខែមករា ឆ្នាំ ២០២៥ វេលាម៉ោង ៣:៣០ នាទីរសៀលនេះហើយ។
អ្វីកាន់តែធ្វើឱ្យមហាជនលើបណ្ដាញសង្គមមានក្ដីសោកសង្រេងខ្លាំងទៀត ក្រោយពីបានឃើញទិដ្ឋភាពម្ដាយរបស់តារាចម្រៀងរ៉េបរូបនេះ ទើបតែធ្វើដំណើរពីខេត្តមកដល់រោងបុណ្យសពរបស់កូនប្រុស ពេញដោយក្ដីរំជួលចិត្តឈឺចាប់ខ្លោចផ្សារនៃការបាត់បង់កូនប្រុសទីស្រឡាញ់ដោយទទួលយកពុំទាន់បានឡើយ៕
សូមទស្សនាវីដេអូខាងក្រោម៖