(វីដេអូ) សមត្ថកិច្ចឱ្យម្ចាស់គ្លីនិកធ្វើត្រាប់ពីសកម្មភាពយកស-ព និង ក្មេងស្រីមកប្លុងចោ-ល ឃើញហើយស្រណោះជនរងគ្រោះ និង ក្មេងមិនដឹងអី

Share This

នៅថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ ២០២៤ កន្លងទៅនេះ មានករណីប្រទះឃើញសាកសពស្ត្រីម្នាក់ ត្រូវបានគេយកប្លុងចោលនៅគុម្ពព្រៃមួយកន្លែង ក្នុងភូមិសាស្ត្រមួយនៃខេត្តតាកែវ ខណៈបើតាមព័ត៌មានបឋមបានឱ្យដឹងថា ករណីនេះគឺមានម្ចាស់គ្លីនិកឯកជនម្នាក់ បានចាក់ថ្នាំស្ត្រីជាអ្នកជំងឺបណ្តាលឱ្យស្លាប់ រួចហើយបានដឹកសាកសព និង យកក្មេងស្រីដែលមានអាយុជាង ៣ ឆ្នាំ ប្លុងចោល ចម្ងាយប្រមាណ ៣ គីឡូម៉ែត្រពីផ្ទះជនរងគ្រោះ។

បន្ទាប់ពីទទួលបានព័ត៌មាននេះ រដ្ឋបាលខេត្ត បានចាត់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត ស្នងការដ្ឋាននគរបាលខេត្ត និង រដ្ឋបាលស្រុកបាទី ចាត់តាំងមន្ត្រីជំនាញ និង មន្ត្រីពាក់ព័ន្ធដើម្បីចុះពិនិត្យស្រាវជ្រាវ និង ចាត់វិធានការផ្លូវច្បាប់ជាបន្ទាន់ ដែលជាលទ្ធផលសម្រេចគឺបានបិទគ្លីនិកឈ្មោះ សុងហាក់ ម៉ារីណា ដោយមិនឱ្យធ្វើអាជីវកម្ម និង សកម្មភាពជាបន្តឡើយ ព្រមទាំងឃាត់ខ្លួនម្ចាស់គ្លីនិកទាំងពីរនាក់ប្តីប្រពន្ធ ដើម្បីយកមកសួរនាំ និង អនុវត្តតាមនីតិវិធីច្បាប់ជាធរមាន។

ក្នុងនោះផងដែរ តាមរយៈព័ត៌មានដែលទទួលបាននៅរសៀលថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ២០២៤ នេះ ករណីខាងលើ គឺដំណើរការដល់ក្រុមកម្លាំងសមត្ថកិច្ចជំនាញ បាននាំខ្លួនជនសង្ស័យទៅធ្វើត្រាប់នៅកន្លែងកើតហេតុហើយ ដោយឱ្យធ្វើសកម្មភាពត្រាប់យកសពជនរងគ្រោះឈ្មោះ ណាំ ចន្ធូ និង ក្មេងស្រីម្នាក់ ចេញពីរថយន្តយកទៅប្លុងចោលនៅក្នុងភូមិសាស្ត្រខេត្តតាកែវ។

គួរឱ្យដឹងផងដែរថា ក្នុងហេតុការណ៍ខាងលើនេះ មានជនរងគ្រោះដែលបានបាត់បង់ជីវិតឈ្មោះ ណាំ ចន្ធូ ភេទស្រី អាយុ ៤១ ឆ្នាំ ព្រមទាំងឃាត់ខ្លួនជនសង្ស័យចំនួន ២ រូប គឺស្ត្រីឈ្មោះ ស៊ុន ម៉ារីណា ភេទស្រី អាយុ ៣៩ ឆ្នាំ និង ស្វាមី រស់នៅឃុំត្រពាំងក្រសាំង ស្រុកបាទី ខេត្តតាកែវ កាន់កាប់ទីតាំងផ្ដល់សេវាសុខាភិបាលឯកជនឥតច្បាប់ ឈ្មោះ សុងហាក់ ម៉ារីណា៕

សូមទស្សនាវីដេអូធ្វើត្រាប់នៅខាងក្រោម ៖

ចូលឆ្នាំ ២០២៥ អ្នកកើតឆ្នាំមួយនេះឆុង ១០០% មានឆុងហេងឆុងស៊យ បើហេងគឺហេងខ្លាំង តែបើស៊យគឺស៊យងើបមុខមិនរួច

ចែកគ្នាប្រយ័ត្ន! អ្នកប្រើកំសៀវទឹកអគ្គិសនី ឃើញស្រួលដាំមួយភ្លែតពុះឆុរ តែបើប្រើមិនត្រូវក្បួនអាចអាយុខ្លី

ពុ-ទ្ធោ! បាត់មុខមួយរយៈ តាមពិតអ្នកផលិតវីដេអូកំប្លែងស្ងួត យ៉ូរ៉ូ ធ្លាក់ខ្លួនឈឺច្រើនមុខ តែមិនហ៊ានប្រកាសសុំជំនួយ

កាន់តែអាណិត! ធ្លាយរឿង Zhao Lusi កាលពី ៥ ឆ្នាំមុន ធ្លាប់ត្រូវម្ចាស់ផលិតកម្មអូ/សចូលបន្ទប់ទឹកធ្វើបាបជិត ២ ម៉ោង ព្រោះធ្វើការមិនបានល្អ

(វីដេអូ) ក្តុកក្តួល! អេ យ៉ានុត យំរៀបរាប់ពីស្ថានភាពជំងឺស្វាមី ហើយឆ្លៀតប្រាប់ពីសម្ដីស្វាមីថាស៊ូស្ល-ា/ប់នៅដីស្រុកខ្មែរ

ទាក់ទងសង្សារថ្មីមួយរយៈ Bella បង្ហើបរឿងផ្ញើមេជីវិតញីរួចរាល់ ត្រៀមឱ្យម្តាយបានបីចៅ

ឆ្វាចគ្រប់ឈុត! រ៉ូបហ្វេហ្សិនពីតារាហូលីវូដល្បីៗ បង្អួតគ្នាផ្អើលកម្មវិធី Golden Globes 2025

ក្ដៅៗ! តុលាការត្រៀមដោះលែង Min Pechaya និង Sam លើករណីពាក់ព័ន្ធនឹងរឿងក្តីឆ.បោក រីឯ Kan នៅជាប់ពន្ធនាគារដដែល

ឆ្នាំថ្មីស្ទីលថ្មី! បុរសៗចង់លាជីវិត Single ឱ្យស្រីៗលង់ អាចមើលការលេងខ្លួនជាមួយអាវធំរបស់តារាល្បីៗទាំងនេះបាន

ឪពុកម្តាយឱបគ្នាយំបោ.កខ្លួន ឈរសម្លឹងមើលកូនស្រីអាយុ ៣ ឆ្នាំកំពុងពេញស្រឡាញ់ ស្លា./ប់ដោយសារឆ្លងមេរោគពីខ្យល់អាកាស

ព័ត៌មានបន្ថែម

ឪពុកម្តាយឱបគ្នាយំបោ.កខ្លួន ឈរសម្លឹងមើលកូនស្រីអាយុ ៣ ឆ្នាំកំពុងពេញស្រឡាញ់ ស្លា./ប់ដោយសារឆ្លងមេរោគពីខ្យល់អាកាស

ក្ដៅៗ! ប្រទះឃើញសាកស-ពមនុស្ស​ ២ នាក់នៅក្នុងកាប៊ីនដាក់កង់យន្តហោះ ស្ថិតក្នុងសភាពរលួយមើលលែងស្គាល់

ក្រុង LA សហរដ្ឋអាមេរិក ប្រកាសអាសន្នជម្លៀសពលរដ្ឋជាង ៣ ម៉ឺននាក់ចេញ ក្រោយមានភ្លើងឆេះព្រៃដ៏អាក្រក់លេបត្របាក់បំផ្លាញព្រៃ ១២០០ ហិកតា

ឈប់ខ្មឺតហើយ! ស្រីស្អាតលក់ទឹកក្រឡុកដ៏ល្បីនៅថៃ ព្រមឱ្យគេថតរូបលែងកំណាញ់ដូចមុន ក្រោយមុខរបរធ្លាក់ចុះស្រឺតៗ

ប្រាប់តៗគ្នាផង! ប៉ុន្មានថ្ងៃទៀត ពេទ្យគៀនឃ្លាំងនឹងមានក្រុមគ្រូពេទ្យជំនាញមកពីបារាំង ផ្តល់ជូនការពិនិត្យព្យាបាលលើជំងឺ ៨ មុខ

ព្រះអើយ! Influencer អាមេរិកម្នាក់ បាត់បង់ជីវិតទាំងកំពុងព.ពោះ រីឯកូនតូចៗ ២ នាក់ទៀតក៏ត្រូវកំព្រាម្ដាយ

ម៉ាក់ប៉ាប្រយ័ត្នកូនតូចៗផង! នៅសៀមរាប មានករណីក្មេងប្រុសអាយុជាង ២ ឆ្នាំ លេបគ្រាប់ដែកកិបមួយដុំជាប់ក្នុងក្រពះ ត្រូវបញ្ចូនទៅសង្គ្រោះបន្ទាន់

ដើមឆ្នាំ​ ២០២៥ កាចៗម្ល៉េះ! តំបន់ទីបេជួបប្រទះគ្រោះរញ្ជួយដីធ្ងន់ធ្ងរកម្រិត ៦.៨ រ៉ិចទ័រ ឆក់យកជី.វិតមនុស្សរាប់រយនាក់

ស្វែងរកព័ត៌មាន​ ឬវីដេអូ