ទើបតែរកឃើញម្ចាស់ជ័យលាភី MasterChef Cambodia រដូវកាលទី ៣ បានប៉ុន្មានខែ ពេលនេះកម្មវិធីប្រកួតចម្អិនម្ហូបលំដាប់ពិភពលោកមួយនេះ បាននឹងកំពុងធ្វើការជម្រុះរកបេក្ខជនចូលរួមប្រកួតរដូវកាលទី ៤ ហើយ។
ក្នុងនោះដែរ ស្របពេល MasterChef Cambodia រដូវកាលទី ៤ កំពុងដំណើរការ ក៏មានអ្នកគាំទ្រជាច្រើនបានជំរុញឱ្យបេក្ខជនឆ្នើម MasterChef Cambodia រដូវកាលទី ៣ អ្នកនាង រស្មី ទៅប្រកួតជាថ្មី តែត្រូវបាននាងឆ្លើយថា «ទេ» ព្រមជាមួយនឹងមូលហេតុមួយ។
អ្នកនាង កែ វង្សច័ន្ទរស្មី បេក្ខជន Top 7 កម្មវិធី MasterChef Cambodia រដូវកាលទី ៣ បានឱ្យដឹងថា មូលហេតុដែលនាងមិនទៅចូលរួមប្រកួតនារដូវកាលទី ៤ នេះ ព្រោះតែកម្មវិធី MasterChef មានលក្ខន្តិកៈរបស់កម្មវិធី មិនឱ្យបេក្ខជនដែលធ្លាប់បានចូលទៅកាន់ Top 25 ហើយ ចូលរួមប្រកួតជាថ្មីនោះទេ ទោះជារដូវកាលណាក៏ដោយ។
អ្នកនាង រស្មី បញ្ជាក់ថា រាល់បេក្ខជន Top 25 ទាំងអស់ ដែលបានចូលរួមប្រកួតរដូវកាលណាក៏ដោយ បើទោះជាមិនបានឈានដល់ Top កំពូលក៏ពិតមែន ប៉ុន្តែម្នាក់ៗទទួលបានវិញ្ញាបនបត្របញ្ជាក់ពីកម្មវិធីនៃការចូលរួមប្រកួតហើយ ដូច្នេះមិនអាចចូលរួមប្រកួតបានទៀតនោះឡើយ៕