ថ្មីៗនេះ មានបុរសជនជាតិថៃម្នាក់ បានទម្លាយវីដេអូរបស់សកម្មភាពគូស្នេហ៍មួយគូ ដែលឈ្លោះគ្នានៅតាមផ្លូវ ខាងប្រុសលួងយ៉ាងណាមិនបាត់ រហូតដល់ខាងស្រីងរទៅអង្គុយនៅកណ្តាលផ្លូវ ដែលមហាជនជាច្រើនឃើញហើយពិតជាហួសចិត្ត។
តាមរយៈវីដេអូបានបង្ហាញឱ្យឃើញថា គូស្នេហ៍មួយគូនេះទំនងជាជនជាតិចិន គេឃើញខាងស្រីអង្គុយនៅចំកណ្តាលផ្លូវភ្លើងស្តុបដោយមិនខ្ចីងើបទៅណាឡើយ ទោះខាងប្រុសខំនិយាយខំលួងយ៉ាងណាក៏នាងមិនព្រមងើបដែរ ដល់ខាងប្រុសប្រឹងទាញដៃនាងឡើង ស្រាប់តែនាងក៏ទះកំផ្លៀងខាងប្រុសរួចហើយក៏ដាក់ខ្លួនទៅអង្គុយវិញ ដោយមិនខ្វល់ពីឡានម៉ូតូដែលកំពុងបើកបរនៅលើផ្លូវនោះទេ។
យ៉ាងណាមិញ មហាជននៅតាមបណ្តាញសង្គមបានតែហួសចិត្តចំពោះទង្វើនេះប៉ុណ្ណោះ ម្នាក់ៗមិននឹកស្មានថាមានមនុស្សដែលយកតែចិត្តខ្លួនឯងជាធំ មកអង្គុយននៀលខឹងសង្សារកណ្តាលផ្លូវ មិនចេះខ្មាសគេខ្មាសឯងបន្តិចសោះ៕
ប្រភព៖ Khaosod