Taew Natapohn គឺជាតារាស្រីថៃមួយរូបទៀតហើយ ដែលនឹងត្រៀមខ្លួនលាភាពនៅលីវឆាប់ៗនេះ ដោយនឹងក្លាយជាកូនក្រមុំ និងជាភរិយាស្របច្បាប់របស់ហាយសូរ Pranai នៅថ្ងៃទី ២៤ ខែមករា ឆ្នាំ ២០២៥ ខាងមុខនេះហើយ។
យ៉ាងណាមិញ មុននឹងដល់ថ្ងៃចូលរោងការ នៅថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០២៥ នេះ Taew បានទម្លាយរូបភាពមួយចំនួននៅលើបណ្តាញសង្គម IG ដែលបង្ហាញឱ្យឃើញថានាង ជាមួយនឹងអនាគតស្វាមីបានដឹកដៃគ្នាទៅធ្វើបុណ្យនៅវត្តក្នុងឈុតសម្លៀកបំពាក់ប្រពៃណីយ៉ាងស្រស់ស្អាតសមសួន។
ដោយឡែក ក្រោមការផុសមួយនេះ មានមហាជនអ្នកគាំទ្រ រួមទាំងមិត្តៗរួមអាជីពសិល្បៈច្រើនណាស់បានចូលទៅអបសារទរដល់នាង និង គូសេ្នហ៍ហាយសូរ ដែលនឹងក្លាយជាកូនគូស្វាមីភរិយានៅប៉ុន្មានថ្ងៃខាងមុខ ហើយម្នាក់ៗក៏បានជូនពរឱ្យនាងមានក្តីសុខក្នុងជីវិតគូផងដែរ៕
ប្រភព៖ Sanook