ដើមឆ្នាំថ្មី២០២៥ ក្រុមហ៊ុនឆេមពានគ្រុប បានបង្ហាញវត្តមាននូវសមិទ្ធិផលថ្មី គឺស្រាបៀរហ្រ្គីត និងភេសជ្ជ:ប៉ូវកម្លាំងហ្រ្គីតដែលមានវីតាមីនពិសេសជំនួយភ្នែក ក្នុងកម្មវិធី Greet Day ដែលជាថ្ងៃដំបូងក្នុងការបើកបង្ហាញ ហ្រ្គីត ជាផ្លូវការ ដោយមានការចូលរួមពីថ្នាក់ដឹកនាំបុគ្គលិកគ្រប់ផ្នែក ដេប៉ូចែកចាយ ព្រមទាំងសិល្ប:ករល្បីៗជាច្រើនរូប ហើយគ្រប់គ្នាក៏បានចូលរួមសាទរជាមួយសមិទ្ធិផលដ៏ថ្មីសន្លាងមួយនេះផងដែរ។
ក្នុងឱកាសនោះដែរ លោកជំទាវអ្នកឧកញ៉ា សុខ សុភាព អគ្គនាយិកាក្រុមហ៊ុនឆេមពានគ្រុប បានថ្លែងថា ស្រាបៀរហ្រ្គីត
ជាសមិទ្ធិផលថ្មី ដែលបានឆ្លងកាត់ការសម្រិតសម្រាំង ទាំងវត្ថុធាតុដើមល្អៗនិងបច្ចេកវិជ្ជាទំនើបចុងក្រោយពីបណ្តាប្រទេសល្បីៗនៅសហភាពអឺរ៉ុប ទាំងការឌីហ្សាញ និងគុណភាពប្រកបដោយប្រណិតភាព ហើយក្រុមហ៊ុនបានយកចិត្តទុកដាក់ខ្ពស់ ក្នុងការផលិត ស្រាប្រៀរហ្គ្រីត គ្រប់ជ្រុងជ្រោយ និងលំអិតបំផុត ដោយបានជ្រើសរើសឡូហ្គូឌីហ្សាញ ជាមួយ រូបសេះសមុទ្រដែលជានិមិត្តសញ្ញា នៃភាព ស្រស់ស្រាយ សប្បាយរីករាយ និងមិត្តភាព ព្រោះគ្រប់គ្នាពេលដែលឃើញ រូបសេះសមុទ្រ អ្នកណាក៏ញញឹមស្រលាញ់ចូលចិត្ត ហេតុដូចនេះ ស្រាបៀរហ្រ្គីតនឹងក្លាយជាមិត្តដែលផ្តល់នូវភាពស្រស់ស្រាយ សប្បាយរីករាយដល់មនុស្សគ្រប់គ្នា មានស្រាបៀរហ្រ្គីតគឺយើងអាចសាទរជាមួយគ្នា!
ក្នុងថ្ងៃចាប់ផ្តើមនេះផងដែរ គឺជាបេសកកម្មថ្ងៃដំបូង ក្នុងការនាំយកស្រាបៀរហ្រ្គីត និងភេសជ្ជ:ប៉ូវកម្លាំងហ្រ្គីត
ចែកចាយដល់ដេប៉ូ បោះដុំ និងលក់រាយ តាមរយ:ការប្រកួតប្រជែង Greet Day ដោយមានការចូលរួមពីបុគ្គលិកផ្នែកលក់
និងសិល្ប:ករល្បីៗជាច្រើនរូប ហើយជាលទ្ធផលបញ្ចប់ការប្រកួត យើងទទួលបានការគាំទ្រពីដេប៉ូចែកចាយ លក់ដុំ លក់រាយទាំងអស់ ដោយទទួលបានការបញ្ជាទិញច្រើនលើសការរំពឹងទុក នេះជាចំណុចចាប់ផ្តើមប្រកបដោយភាពជោគជ័យ ហើយក្រុមហ៊ុនសង្ឃឹមខ្ពស់ក្នុងការទទួលយកការគាំទ្រកាន់តែខ្លាំងពីអតិថិជនជាបន្តបន្ទាប់ទៀត៕