សិក្ខាសាលាស្តីពីយុទ្ធសាស្ត្រទីផ្សាររបស់ស៊ី.ភី. ២០២៤ ដើម្បីជំរុញការអភិវឌ្ឍអាជីវកម្ម កសិ-ឧស្សាហកម្ម និង ចំណីអាហារនៅកម្ពុជា

Share This

ភ្នំពេញ ៖ នាថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២៤ ក្រុមហ៊ុន ស៊ី.ភី ខេមបូឌាបានធ្វើសិក្ខាសាលាស្តីពីយុទ្ធសាស្ត្រទីផ្សាររបស់ស៊ី.ភី ២០២៤ (CP Marketing Summit 2024)។ កម្មវិធីនេះ ត្រូវបានប្រារព្ធឡើងនៅសណ្ឋាគារ SUN & MOON, Riverside Hotel ដោយមានការចូលរួមចំនួន ១៥០ នាក់ ដែលកម្មវិធីនោះផងដែរធ្វើឡើងក្នុងគោលបំណងបង្កើនការផ្លាស់ប្តូរចំណេះដឹង និង កិច្ចសហប្រតិបត្តិការក្នុងវិស័យកសិ-ឧស្សាហកម្ម និង ចំណីអាហាររបស់កម្ពុជា។ សិក្ខាសាលានេះបានផ្តល់នូវវេទិកាពិសេសមួយសម្រាប់តំណាងរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំអាជីវកម្ម និង អ្នកជំនាញដើម្បីចែករំលែកការយល់ដឹង និង ការអនុវត្តល្អបំផុតដែលអាចជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាពនៅក្នុងតំបន់។

សម្រាប់សិក្ខាសាលានេះ ទទួលបានការអញ្ជើញចូលរួមពីសំណាក់វាគ្មិនមកពីស្ថាប័នរដ្ឋាភិបាលនានា រួមតំណាងមកពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ, ក្រសួងពាណិជ្ជកម្ម, ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ស្ថានទូតថៃប្រចាំនៅទីក្រុងភ្នំពេញ, សមាគមន៏ធុរកិច្ចថៃនៅកម្ពុជា និង បណ្តាក្រុមហ៊ុនបុត្រសម្ព័ន្ធដូចជាក្រុមហ៊ុន Makro, CPAll Truemoney ,Apsara Rice, PCG, CPPC ,CPT , KPC ក្នុងការបង្កើន និង ពង្រឹងបណ្តាញឧស្សាហកម្ម និង ការចែករំលែកចំណេះដឹង។

នៅក្នុងសុន្ទរកថាបើកកម្មវិធីរបស់ លោកស្រី អេកអន ខុណាចារើនភារធារី ស្ថានឯកអគ្គរាជទូតថៃ ប្រចាំព្រះរាជាណាចក្រកម្ពុជា បានសម្តែងការប្តេជ្ញាចិត្តរបស់ស្ថានទូតក្នុងការជំរុញទំនាក់ទំនងសេដ្ឋកិច្ចឱ្យកាន់តែជិតស្និទ្ធ និង ការរីកចម្រើនទៅវិញទៅមករវាងប្រទេសថៃ និង កម្ពុជា។ ស្ថានទូតថៃមានកិត្តិយសដែលជាផ្នែកមួយនៃសិក្ខាសាលាស្តីពីយុទ្ធសាស្ត្រទីផ្សាររបស់ស៊ី.ភី ២០២៤ (CP Marketing Summit 2024)។

លោកស្រី អេកអន បានមានប្រសាសន៍ថា ៖ «សិក្ខាសាលាស្តីពីយុទ្ធសាស្ត្រទីផ្សាររបស់ស៊ី.ភី ២០២៤ (CP Marketing Summit 2024) គឺជាឱកាសពិសេសសម្រាប់វិស័យសាធារណៈ និង ឯកជនក្នុងការចែករំលែកចំណេះដឹង និង បទពិសោធ ដែលមិនត្រឹមតែរួមចំណែកដល់ការអភិវឌ្ឍន៍របស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពង្រឹងចំណងមិត្តភាពរវាងកម្ពុជា និង ថៃផងដែរ។ ការអភិវឌ្ឍន៍កសិ-ឧស្សាហកម្ម និង អាហារ រវាងវិស័យឯកជននៃប្រទេសថៃ និង កម្ពុជាគឺដើម្បីកំណើនសេដ្ឋកិច្ច និង ជីវភាពរស់នៅរបស់ប្រជាជននៃប្រទេសទាំងពីរកាន់តែប្រសើរឡើង»

លោក Wittaya kreangkriwit អគ្គនាយកនៃក្រុមហ៊ុន ស៊ី.ភី.ខេមបូឌាចំកាត់ បានមានប្រសាសន៍ថា ៖ «ក្នុងនាមក្រុមហ៊ុន ស៊ី.ភី. ខ្ញុំពិតជាមានកត្តិយស និង រីករាយជាខ្លាំងដែលបានមានឱកាស ក្នុងការទទួលស្វាគមន៍ពីសំណាក់តំណាងក្រសួង និង បណ្តាក្រុមហ៊ុនបុត្រសម្ព័ន្ធក្នុងការចូលរួមកម្មវិធី CP Marketing Summit 2024 ក្នុងថ្ងៃនេះ។ ក្រុមហ៊ុន ស៊ី.ភី.ខេមបូឌាចំកាត់ បានវិនិយោគនៅក្នុងប្រទេសកម្ពុជាអស់រយៈពេលជាង ២៨ ឆ្នាំមកហើយ

យើងទទួលស្គាល់ថា វិស័យកសិ-ឧស្សាហកម្ម និង ចំណីអាហារ គឺជាវិស័យមួយដ៏សំខាន់ ដែលជំរុញកំណើនសេដ្ឋកិច្ចរបស់ប្រទេស។ តួនាទីរបស់ក្រុមហ៊ុនគឺដើម្បីជំរុញ និង កែលម្អដំណើរការផលិតកម្មបសុសត្វ និង អាហារឱ្យសមស្របតាមស្តង់ដារអន្តរជាតិ ដោយធានាបានថាយើងអាចបំពេញតម្រូវការអ្នកប្រើប្រាស់»

លោក Wittaya បានបន្ថែមទៀតថា ៖ «ក្រុមហ៊ុនប្តេជ្ញាផ្តល់សិទ្ធិដល់កសិករកម្ពុជា លើកកម្ពស់ជីវភាពរស់នៅប្រកបដោយស្ថេរភាព និង និរន្តរភាពតាមរយៈការតម្រឹមកំណើនរបស់យើងជាមួយនឹងសុខុមាលភាពរបស់សហគមន៍មូលដ្ឋាន យើងសង្ឃឹមថាក្រុមហ៊ុននឹងជាផ្នែកមួយក្នុងការរួមចំណែកដល់អនាគតដ៏រុងរឿងសម្រាប់ប្រទេសកម្ពុជា»

លោកវេជ្ជបណ្ឌិត Poohrich Sinwat អនុប្រធានចាត់ការទូទៅការិយាល័យការអភិវឌ្ឍយុទ្ធសាស្ត្រអាជីវកម្ម និង ទីផ្សារ បានឆ្លុះបញ្ជាំងអំពីសារសំខាន់នៃការវិវត្តនិងទិដ្ឋភាពអាជីវកម្ម។ នៅក្នុងវិស័យធុរកិច្ចដែលមានភាពជឿនលឿននេះ ថ្នាក់ដឹកនាំ និង នាយកប្រតិបត្តិការ ត្រូវតែបន្តកែលម្អយុទ្ធសាស្រ្តអាជីវកម្ម ដើម្បីត្រៀមក្នុងការប្រកួតប្រជែង ។

លោកវេជ្ជបណ្ឌិត Poohrich Sinwat អនុប្រធានចាត់ការទូទៅការិយាល័យការអភិវឌ្ឍយុទ្ធសាស្ត្រអាជីវកម្ម និង ទីផ្សារ

លោកវេជ្ជបណ្ឌិតបានបន្ថែមទៀតថា ៖ «គន្លឹះជោគជ័យសំខាន់ៗនៃការធ្វើអាជីវកម្ម គឺព័ត៌មាន បុគ្គលដែលមានព័ត៌មានដែលត្រឹមត្រូវ និង ច្បាស់លាស់ នឹងទទួលបានអត្ថប្រយោជន៍កាន់តែច្រើន»។ សិក្ខាសាលាស្តីពីយុទ្ធសាស្ត្រទីផ្សាររបស់ ស៊ី.ភី ២០២៤ (CP Marketing Summit 2024) ត្រូវបានរៀបចំឡើងដើម្បីចែករំលែងចំណេះដឹង និង ផ្លាស់ប្តូរបទពិសោធអំពីយុទ្ធសាស្រ្តអាជីវកម្ម ប្រកបដោយការយល់ដឹង។

CP Marketing Summit 2024 ជាកម្មវិធីមួយដ៏មានអត្ថន័យ ព្រមទាំងអនុញ្ញាតឱ្យអ្នកចូលរួមបង្កើនទំនាក់ទំនងល្អក្នុងការស្វែងរកកិច្ចសហការដ៏មានសក្តានុពល កិច្ចពិភាក្សាអំពីបញ្ហាសំខាន់ៗ និងនិន្នាការថ្មីៗ។ សិក្ខាសាលានេះបានឆ្លុះបញ្ជំាងពីសារសំខាន់នៃភាពជាដៃគូយុទ្ធសាស្ត្ររវាងវិស័យឯកជន និង វិស័យសាធារណៈក្នុងការជំរុញកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា និង ការពង្រឹងជំហររបស់ខ្លួននៅក្នុងទីផ្សារកសិ-ឧស្សាហកម្ម ពិភពលោក។

ក្រុមហ៊ុន ស៊ី.ភី ខេមបូឌាចំកាត់ ប្តេជ្ញាចិត្តរួមគ្នាបង្កើនកំណើន និង និរន្តរភាព រួមជាមួយនឹងដៃគូ និង ពង្រឹងវិស័យកសិ-ឧស្សាហកម្ម នៅកម្ពុជា។ ក្រុមហ៊ុននៅតែខិតខំប្រឹងប្រែងក្នុងការចែករំលែងចំណេះដឹង បទពិសោធ ព្រមទាំងផ្តល់សិទ្ធិដល់សហគមន៍មូលដ្ឋាន និង គាំទ្រដល់គោលដៅអភិវឌ្ឍន៍របស់រដ្ឋាភិបាលកម្ពុជា តាមរយៈវិធីសាស្រ្តសកម្មភាព និង កិច្ចសហការ។

ជាចុងក្រោយនៃកម្មវិធីសិក្ខាសាលានេះ គណៈគ្រប់គ្រងក្រុមហ៊ុន ស៊ី.ភី បានប្រគល់វត្ថុអនុស្សាវរីយ៍ជូនដល់វាគ្មិន កត្តិយស លើសពីនេះទៅទៀតកម្មវិធីCP Marketing Summit 2024 ពិតជាកម្មវិធីមួយដែលទទួលបានការអបអរសាទរពីសំណាក់អ្នកចូលរួមថាពិតជាមានសារប្រយោជន៏នាពេលអនាគតសម្រាប់គ្រប់អាជីវកម្ម៕

Facebook CP Cambodia
Website CP Cambodia
Youtube CP Cambodia
CP Brand Cambodia

នៅឡាវ អាកាសធាតុត្រជាក់ខ្លាំងរហូតកកឡានកកម៉ូតូ ឯខោអាវហាលក្រៅផ្ទះឡើងរឹងឆ្កឹងអស់

ប្រាប់តៗគ្នាផង! សមាជិក ប.ស.ស ពេលឈឺ អាចមានសិទ្ធិស្នើសុំប្រាក់បំណាច់ប្រចាំថ្ងៃ ៧០% បាន ឱ្យតែមានលក្ខខណ្ឌ ៣ នេះ

ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

មាស ម៉ូលីណា សម្រស់ស្អាតខ្ញង់ដូចជំនាន់ប្រកួត Freshie Girl ទាំងពេលនេះកូនៗធំៗទន្ទឹមខ្លួន

កុំទ្រាំទៀតតស់ណាត់គ្នាទៅ! សួនផ្កាមួយនៅបាត់ដំបង កំពុងផ្ទុះល្បីថតរូបស្អាតខ្លាំង សំបុត្រចូលតែ ៥ ពាន់ ថតរូបមួយសេរី

ឈឺពោះបត់ជើងធំពេក ងេងងោងជិះទៅបុ.កគូទឡានគេ ដល់ចុះទៅប្រាប់ហេតុផលគេមិនជឿ មានអីជុះដាក់ពេញផ្លូវ

មិនមើលនឹងភ្នែក! កំពូលតារាចម្រៀងប្រុស ៣ រូប ស្រុះដៃគ្នាជួយទិញស្រូវកសិករ ចែកជូនបងប្អូនខ្មែរខ្វះខាត

នៅថៃកំពុងប្រជុំ​រដ្ឋសភាសុខៗ មានកំប៉ុងទឹកដោះគោរមៀលធ្លាក់មកត្លែ ធ្វើឱ្យមន្រ្តីៗនាំគ្នាផ្អើលស្មានថាគ្រាប់បែ./ក

មិនទាន់ធូរដៃទេ! តាចេក នៅតែតស៊ូបន្តមុខរបរលក់ដូរបន្តិចបន្តួចយកកម្រៃដោះស្រាយជីវភាព

ទឹកចិត្តល្អប្រពៃ! ឧកញ៉ា ខេមរៈ សិរីមន្ត ប្រកាសទិញស្រូវ ៥០ តោន ចែកជូនបងប្អូនខ្មែរដែលខ្វះខាត

ព័ត៌មានបន្ថែម

ព្រឹត្តិការណ៍ រត់ជាមួយ វីង រៃអង្គាសថវិកាជាង ២០ លានរៀល ដើម្បីជួយទ្រទ្រង់សុខុមាលភាពកុមារកម្ពុជា

ក្រុមហ៊ុន Angkormilk បានរៀបចំកម្មវិធីប្រចាំឆ្នាំដ៏ធំមួយ សម្រាប់ដៃគូធុរកិច្ចទូទាំងប្រទេស

សាទរ ស្រាបៀ ហ្រ្គីត បង្ហាញវត្តមាននៅដើមឆ្នាំថ្មី ២០២៥!

Grab និង Nham​24 រួមបញ្ចូលគ្នានៅចំពេលទីផ្សារដឹកជញ្ជូនម្ហូបអាហារ និង គ្រឿងទេសនៅកម្ពុជាកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស

កាល់តិច បានបញ្ចប់យ៉ាងជោគជ័យនូវកម្មវិធីប្រូម៉ូសិនបែបឌីជីថលដ៏រំភើប ជាមួយនឹងរង្វាន់រថយន្តថ្មីសន្លាង ១ គ្រឿង

ការជ្រើសរើសល្អបំផុតរបស់សាន់តា ៖ Cloud & Hosting ល្អបំផុត ដើម្បីចំណេញនាឱកាសបុណ្យណូអែល

វិនិយោគលើសុខភាពបេះដូង គឺជាការវិនិយោគដែលមានផលចំណេញច្រើនបំផុត

ស្រាបៀរ Tiger® បានពង្រីកដៃគូសហការក្នុងវិស័យបាល់ទាត់ជាផ្លូវការជាមួយក្លឹបបាល់ទាត់ Tottenham Hotspur

ស្វែងរកព័ត៌មាន​ ឬវីដេអូ