សារព័ត៌មាន odditycentral បានរាយការណ៍ឱ្យដឹងពីករណីរបស់បុរសជនជាតិអាហ្សង់ទីនម្នាក់ ឈ្មោះ Maximiliano Acosta ដែលជាប់គុកអស់ ២១ ថ្ងៃ ក្រោយត្រូវប៉ូលិសច្រឡំថាម្សៅលាបខ្លួនដែលបានដាក់តាមខ្លួន គឺជាម្សៅគ្រឿងញៀន។
តាមព័ត៌មានបានឱ្យដឹងថា Acosta បានធ្វើដំណើរតាមរយៈឡានក្រុងចេញពីស្រុក Mendoza ទៅក្រុង Buenos Aires ហើយក៏មានប៉ូលិសនៅតាមផ្លូវបានសុំឆែកឆេរសម្ភារៈអ្នកដំណើរទាំងអស់នៅនៅលើឡាននោះ។ ប៉ូលិសបានឆែកឃើញថា Acosta មានដាក់ម្សៅនៅតាមខ្លូនរហូតដល់ទៅ ១៨ កំប៉ុង ហើយគិតថាជាម្សៅគ្រឿងញៀន ទើបបានឃាត់ខ្លួនទុក ទោះបីជាលោកខំប្រកែកថាវាគ្រាន់តែជាម្សៅលាបខ្លួនធម្មតាក៏ដោយ។
Acosta បានជាប់គុកអស់ប្រហែលជា ៣ សប្តាហ៍ឯណោះ ទម្រាំតែប៉ូលិសធ្វើការរួចរាល់ និង ត្រួតពិនិត្យឃើញថាវាមិនមែនជាម្សៅគ្រឿងញៀន។ ចុងក្រោយ Acosta ក៏ត្រូវបានគេដោះលែង ហើយមូលហេតុដែលលោកដាក់ម្សៅលាបខ្លួនច្រើនបែបនេះ ព្រោះតែគេចង់យកទៅលក់នៅឯទីក្រុង ដោយសារតែកំពុងមានបញ្ហាលុយកាក់៕
ប្រភព៖ Khaosod