នាពេលថ្មីៗនេះ បេឡាជាតិសន្តិសុខសង្គម បានជូនដំណឹងឱ្យបានដឹងថា បច្ចុបប្បន្ននេះសមាជិក ប.ស.ស ទាំងអស់ ដែលត្រូវប្រើប្រាស់សេវា ប.ស.ស អាចស្វែងរកអាសយដ្ឋានមន្ទីរពេទ្យដៃគូ ប.ស.ស ដែលនៅជិតបំផុត តាមរយៈការស្គែន QR Code ឬតាមរយៈដំណរភ្ជាប់មន្ទីរពេទ្យដៃគូ ប.ស.ស (https://nssf.info/?page_id=1369) ដើម្បីស្វែងរកមន្ទីរពេទ្យដៃគូ ប.ស.ស. ទាំងអស់នៅទូទាំងប្រទេស។
ក្នុងនោះដែរ យើងសូមលើកយកនូវមន្ទីរពេទ្យដៃគូរ ប.ស.ស ចំនួន ១១ ដែលស្ថិតនៅក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ ដើម្បីងាយស្រួលសម្រាប់អ្នកក្នុងតំបន់ធ្វើដំណើរទៅទទួលការព្យាបាលបានភ្លាមៗ ដែលមានដូចជា ៖
១. មន្ទីរបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
ភូមិសែនសុខទី ៥ សង្កាត់ឃ្មួយ ខណ្ឌសែនសុខ រាជធានីភ្នំពេញ (០១២ ៧៨១៨៧៤)
២.មណ្ឌលសុខភាព ក្រាំងធ្នង់
ភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ (០១៥ ៧៩៧៩២២)
៣. មណ្ឌលសុខភាព ឃ្មួញ
ភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ (០១៥ ៥២៤០២០)
៤. មណ្ឌលសុខភាព ទឹកថ្លា
ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ (០១២ ៩២៧០៥២)
៥. មណ្ឌលសុខភាព ភ្នំពេញថ្មី
ភូមិដីថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ (០១២ ៣០៦ ៤៤៩)
៦. មណ្ឌលសុខភាព អន្លង់ក្ងាន
ភូមិ ០៥ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ (០១៧ ៨៦៦០០២)
៧. មន្ទីរពេទ្យសកលវិទ្យាល័យអន្តរជាតិសែនសុខ
អគារលេខ៩១-៩៦ ផ្លូវលេខ ១៩៨៦ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ (០៧០ ៨៨៨២៥១)
៨. មន្ទីរសម្រាកព្យាបាល និង សម្ភព លីណា
សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ (០១២ ៧៦៧៨៧៩)
៩.មន្ទីរសម្រាកព្យាបាល និង សម្ភព បូរិន
ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ (០១២ ៦០៨៨៧៧)
១០. មន្ទីរសម្រាកព្យាបាល និង សម្ភព សែនជ័យ
សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ (០៨៩ ២៣៣៦៨៨)
១១. គ្លីនិករ៉ាក់ ទឹកថ្លា
អាគារលេខ G៣៥-G៣៧ ផ្លូវហ្គូដឌី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ (០២៣ ៨៨៣០២៦)៕