នាពេលថ្មីៗនេះ បេឡាជាតិសន្តិសុខសង្គមបានជូនដំណឹងឱ្យដឹងថា បច្ចុប្បន្ននេះសមាជិក ប.ស.ស ទាំងអស់ដែលត្រូវប្រើប្រាស់សេវា ប.ស.ស អាចស្វែងរកអាសយដ្ឋានមន្ទីរពេទ្យដៃគូ ប.ស.ស ដែលនៅជិតបំផុត តាមរយៈការស្គែន QR Code ឬតាមរយៈតំណភ្ជាប់មន្ទីរពេទ្យដៃគូ ប.ស.ស (https://nssf.info/?page_id=1369) ដើម្បីស្វែងរកមន្ទីរពេទ្យដៃគូ ប.ស.ស. ទាំងអស់នៅទូទាំងប្រទេស។
ក្នុងនោះដែរ យើងសូមលើកយកនូវមន្ទីរពេទ្យដៃគូ ប.ស.ស ចំនួន ០៩ ដែលស្ថិតនៅក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដើម្បីងាយស្រួលសម្រាប់អ្នកក្នុងតំបន់ធ្វើដំណើរទៅទទួលការព្យាបាលបានភ្លាមៗ ដែលមានដូចជា ៖
១. មន្ទីរពេទ្យបង្អែក សម្តេចឪ
ភូមិស្ពានខ្ពស់ ឃុំគីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ (012 864 684)
២. មណ្ឌលសុខភាព គីឡូម៉ែត្រលេខ ៩
ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ (012 972 308)
៣. មណ្ឌលសុខភាព គីឡូម៉ែត្រលេខ ៦
ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ 6 ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ (012 553 494)
៤. មន្ទីរសម្រាកព្យាបាល ផាសុខភាពភ្នំពេញ
ភូមិទូលសំពៅ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ (098 673 777)
៥. មន្ទីរពហុព្យាបាល សុខសាន្ត
ផ្ទះលេខ764 ផ្លូវជាតិលេខ5 ភូមិមិត្តភាព សង្កាត់ឬស្សីកែវ រាជធានីភ្នំពេញ (012 993 722)
៦. គ្លីនិករ៉ាក់ឬស្សីកែវ
ផ្លូវជាតិលេខ5 ភូមិឃ្លាំងសម្បត្តិ សង្កាត់ឬស្សីកែវ រាជធានីភ្នំពេញ (023 990 773)
៧. មន្ទីរសម្រាកព្យាបាល ម៉ូត្រា
ផ្លូវជាតិលេខ៥ សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ (096 315 2735)
៨. មន្ទីរសម្រាកព្យាបាល និង សម្ភព ប្រសិទ្ធិភាព
អាគារលេខ 2-4 ផ្លូវ598 ភូមិទួលគោក សង្កាត់ទួលសង្កែ រាជធានីភ្នំពេញ (015 999 595)
៩. មន្ទីរសម្រាកព្យាបាល សុខលាភ ទួលសង្កែ
ផ្ទះលេខ545A-B ផ្លូវ105 សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ (017 247 789)៕