រឿងរ៉ាវរបស់កូនកំលោះកូនក្រមុំមួយនៅឯប្រទេសចិន បានធ្វើឱ្យមហាជនរំជួលចិត្តកើតការអាណិត ដោយពិធីមង្គលការទាំងមូលខូចខាត ដោយសារតែដាច់ភ្លើងអស់ ៤០ នាទី ចុងក្រោយភ្ញៀវ ៤០០ នាក់នាំគ្នាងើបទៅផ្ទះអស់។
តាមព័ត៌មានបានឱ្យដឹងថា កូនកំលោះកូនក្រមុំគូនេះបានធ្វើពិធីមង្គលការនៅក្នុងសណ្ឋាគារមួយកន្លែង ដោយបានប្រគល់ថ្លៃកក់ឱ្យគេរួចរាល់ចំនួន ១៩ ៨០០ យ័ន ស្មើប្រហែល ២៧០០ ដុល្លារ។ យ៉ាងណាមិញ នៅក្នុងថ្ងៃពិធីស្រាប់តែភ្លើងអគ្គិសនីក៏ដាច់ ដំបូងឡើយកូនកំលោះកូនក្រមុំគិតថាមិនដាច់យូរឡើយ តែចុងក្រោយស៊ីពេលរហូតដល់ទៅ ៤០ នាទី ដែលធ្វើឱ្យភ្ញៀវៗទាំងប៉ុន្មានក៏នាំគ្នាងើបទៅផ្ទះអស់ បណ្តាលពិធីទាំងមូលក៏ត្រូវរំសាយយ៉ាងគួរឱ្យសោកស្តាយ។
ដោយឡែក កូនកំលោះកូនក្រមុំពិតជាសោកស្តាយខ្លាំងណាស់ ព្រោះពិធីមង្គលទាំងមូលរបស់ខ្លួនត្រូវបានបំផ្លាញ ហើយក៏នឹងខឹងជាមួយនឹងខាងសណ្ឋាគារដែរ ដែលគ្មានទំនួលខុសត្រូវបែបនេះ។ យ៉ាងណាមិញ ចុងក្រោយកូនកំលោះកូនក្រមុំ ក៏សម្រេចចិត្តប្តឹងសណ្ឋាគារដើម្បីទារជំងឺចិត្ត ចំពោះរឿងដែលបានកើតឡើង៕
ប្រភព៖ Khoasod