ជាដំណឹងដ៏ល្អ និង កាន់តែងាយស្រួលសម្រាប់សមាជិក ប.ស.ស នៅថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០២៤ នេះ បេឡាជាតិសន្តិសុខសង្គម បានជូន QR Code សម្រាប់ស្កែនប្រើប្រាស់ ស្វែងរកមន្ទីរពេទ្យដៃគូរ ២៥ ខេត្តក្រុង កាន់តែងាយស្រួល និង ឆាប់រហ័ស។
ជាក់ស្ដែង បេឡាជាតិសន្តិសុខសង្គម បានបញ្ជាក់ឱ្យបានដឹងថា ឥឡូវនេះសមាជិក ប.ស.ស ទាំងអស់ ដែលត្រូវប្រើប្រាស់សេវា ប.ស.ស អាចស្វែងរកអាសយដ្ឋានមន្ទីរពេទ្យដៃគូ ប.ស.ស ដែលនៅជិតបំផុត តាមរយៈការស្គែន QR Code ឬតាមរយៈដំណរភ្ជាប់មន្ទីរពេទ្យដៃគូ ប.ស.ស (https://nssf.info/?page_id=1369) ដើម្បីស្វែងរកមន្ទីរពេទ្យដៃគូ ប.ស.ស. ទាំងអស់នៅទូទាំងប្រទេស។
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទៅកាន់លេខ ១២៩៧ ឬ ១២៨៦ ឬ តាមរយៈប្រព័ន្ធផ្សព្វផ្សាយបណ្តាញសង្គមរបស់បេឡាជាតិសន្តិសុខសង្គម៕
ខាងក្រោមនេះ ជា QR Code សម្រាប់ស្កែនស្វែងរកមន្ទីរពេទ្យដៃគូរ ប.ស.ស ៖