កាលពីថ្មីៗកន្លងទៅនេះ មានរឿងរ៉ាវរបស់ស្រ្តីជនជាតិថៃម្នាក់បានធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើល បន្ទាប់ពីចិញ្ចើមរបស់នាងដុះសាច់មកយ៉ាងគួរឱ្យខ្លាច ព្រោះតែរើសហាងសាក់ខុស ធ្វើឱ្យនាងស្តាយក្រោយមួយជីវិត។
រឿងរ៉ាវនេះ ត្រូវចែកចាយដោយគ្រូពេទ្យមួយរូប ដោយគ្រូពេទ្យរូបនេះបានបង្ហោះរូបភាពមួយសន្លឹកបង្ហាញឱ្យឃើញពីចិញ្ចើមរបស់ស្រ្តីជនជាតិថៃខាងលើនេះជាមួយនឹងការដុះសាច់យ៉ាងចម្លែកគួរឱ្យខ្លាច ព្រមទាំងបានឱ្យដឹងថា នេះគឺលទ្ធនៃការសាក់ចិញ្ចើមដោយរើសហាងមិនបានល្អ គឺសាក់ហើយមិនពេញចិត្តក៏បានទៅលុប បង្កឱ្យក្លាយទៅជាការដុះសាច់បែបនេះ។
យ៉ាងណាមិញ មហាជនជាច្រើនមានការភ្ញាក់ផ្អើលណាស់ តែម្នាក់ៗក៏បានខមមិនជាពាក្យពេចន៍ផ្តល់កម្លាំងចិត្តឱ្យទៅស្រ្តីខាងលើ ព្រមទាំងបានចែកចាយបទពិសោធ រឿងរ៉ាវសាក់ចិញ្ចើមរបស់ខ្លួនទៅវិញទៀតផង៕