ស្រាបៀរ Tiger® បានពង្រីកដៃគូសហការក្នុងវិស័យបាល់ទាត់ជាផ្លូវការជាមួយក្លឹបបាល់ទាត់ Tottenham Hotspur

Share This

ភាពជាដៃគូសហការជាមួយក្លឹប Tottenham Hotspur បង្កើនការប្តេជ្ញាយ៉ាងស៊ីជម្រៅរបស់ Tiger ក្នុងការគាំទ្រលើចំណង់ចំណូលចិត្តលើវិស័យកីឡាបាល់ទាត់ និងការរីកចម្រើនរួមគ្នា ដែលស្របតាមការជឿជាក់របស់ស្រាបៀរ Tiger®​ នោះគឺ ឆ្ពោះទៅមុខជាមួយគ្នា

[ភ្នំពេញ, ១៧ ធ្នូ ២០២៤] – ស្រាបៀរ Tiger® នៅតែបន្តជោគជ័យប្រកបដោយភាពក្លាហាន និងរីកចម្រើន ដោយការក្លាយជាដៃគូសហការជាផ្លូវការរបស់ក្លឹបបាល់ទាត់លំដាប់កំពូល Tottenham Hotspur ។ នេះ​ជា​ការសហការជាមួយដៃ​គូដ៏ធំ​ទី​ពីរ​របស់ Tiger ដែលជាក្លឹប​ដ៏​ល្បី​មួយ​នៅក្នុង​ក្រប​ខ័ណ្ឌ Premier League របស់ប្រទេស​អង់គ្លេស បន្ទាប់​ពី​ការ​ប្រកាសជាដៃគូសហការ​ជាមួយ Manchester United ថ្មីៗនេះ។ តាមរយៈភាពជាដៃគូជាច្រើនឆ្នាំទាំងនេះ ក្រុមហ៊ុនផលិតស្រាបៀរដ៏ល្បីល្បាញមួយនៃតំបន់អាស៊ីនឹងពង្រឹងការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការបង្កើនទំនាក់ទំនងអោយកាន់តែស៊ីជម្រៅ ដែលនាំអ្នកគាំទ្រនៅទ្វីបអាស៊ី និងពីទ្វីបផ្សេងៗទៀត អោយកាន់តែខិតទៅជិតក្លឹបដែលពួកគេស្រឡាញ់។

លោក Sean O’Donnell ដែលជានាយកម៉ាកយីហោសកលនៃស្រាបៀរ Tiger® បាននិយាយថា៖ «នៅខាងស្រាបៀរ Tiger® យើងជឿជាក់ថា ភាពក្លាហានរបស់បុគ្គលម្នាក់ៗគឺកើតចេញពីការគាំទ្រពីអ្នកជុំវិញខ្លួន។ ភាពជាដៃគូសហការរបស់យើងជាមួយក្លឹបដ៏ល្បីដូច Tottenham Hotspur បានបង្ហាញពីការជឿជាក់របស់យើងថាយើងឆ្ពោះទៅមុខជាមួយគ្នា។ យើងអបអរដល់ស្មារតីរួមគ្នាដែលជំរុញឱ្យមានការរីកចំរើនទាំងអស់គ្នា ដោយក្រើនរំលឹកអ្នកទាំងអស់គ្នាថា នៅពេលដែលយើងគាំទ្រគ្នាទៅវិញទៅមក យើងនឹងអាចសម្រេចបាននូវស្នាដៃមួយដែលមិនគួរឱ្យជឿ»។

ការពង្រីកភាពជាដៃគូសហការក្នុងវិស័យកីឡាបាល់ទាត់របស់ស្រាបៀរ Tiger® បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការជំរុញចំណង់ចំណូលចិត្តផ្នែកកីឡាបាល់ទាត់នៅក្នុងទ្វីបអាស៊ី និងទ្វីបផ្សេងៗទៀត។ ក្លឹបបាល់ទាត់ Spurs មានអ្នកគាំទ្រជាង ១៩៥ លាននាក់នៅតំបន់អាស៊ី ដែលធ្វើអោយពួកគេក្លាយដៃគូសហការដ៏ល្អនៃការប្តេជ្ញាចិត្តរបស់ស្រាបៀរ Tiger® ក្នុងការផ្សព្វផ្សាយចំណង់ចំណូលចិត្តផ្នែកកីឡាបាល់ទាត់នៅទូទាំងតំបន់។

Ryan Norys, ដែលជា Chief Revenue Officer របស់ Tottenham Hotspur បាននិយាយថា៖ «វាពិតជាអស្ចារ្យណាស់ក្នុងការក្លាយជាដៃគូសហការជាមួយ Tiger ជាម៉ាកយីហោដ៏ឈានមុខមួយនៅក្នុងឧស្សាហកម្មផលិតស្រាបៀរ ដែលមានគោលបំណងក្នុងការផ្សាភ្ជាប់ទំនាក់ទំនងជាមួយអ្នកគាំទ្ររបស់យើងនៅក្នុងទ្វីបអាស៊ីតាមរយៈបទពិសោធពិសេសដែលមានគោលដៅក្នុងការនាំមនុស្សជួបជុំគ្នាតាមរយៈឥទ្ធិពលនៃវិស័យបាល់ទាត់»។

ដោយទទួលបានព័ត៌មានដ៏មានន័យពីការស្ទង់មតិថ្មីៗនេះពីអ្នកគាំទ្របាល់ទាត់ចំនួន ២,០០០នាក់ ស្ទើរតែ ៣ ភាគ ៤នៃអ្នកគាំទ្រយល់ឃើញថា សកម្មភាពដែលមានការចូលរួមពីអ្នកគាំទ្រ គឺពិតជាសំខាន់ក្នុងការប្រមូលផ្តុំអ្នកគាំទ្រនៃក្លឹបដែលពួកគេបានជ្រើសរើសអោយមានការជួបជុំគ្នា ជាហេតុដែលស្រាបៀរ Tiger® នឹងប្តេជ្ញាក្នុងការផ្តល់នូវបទពិសោធដ៍រំភើបសម្រាប់អ្នកគាំទ្ររបស់ក្លឹបបាល់ទាត់ Spurs ដែលរួមបញ្ចូលនូវកម្មវិធីផ្សេងៗ ឱកាសក្នុងការទៅមើលការហ្វឹកហាត់របស់ក្រុមដោយផ្ទាល់ ជាមួយបទពិសោធក្នុងការបណ្តុះបណ្តាលដោយផ្ទាល់ពីគ្រូបង្វឹក។

ឥឡូវនេះ ជាមួយស្រាបៀរ Tiger® អ្នកគាំទ្របាល់ទាត់ជុំវិញពិភពលោកអាច uncage their tigers ហើយសាមគ្គីគ្នាជាធ្លុងមួយក្នុងការអបអរនូវការគាំទ្រវិស័យបាល់ទាត់របស់ពួកគេទាំងអស់គ្នា។​ អ្នក​គាំទ្រ​ត្រូវ​បាន​អញ្ជើញ​ឱ្យ​ចូល​រួម​ដំណើរមួយនេះ ដូចពេលដែលស្រាបៀរ Tiger®  និង​ដៃគូ​របស់ពួកគេបានចូលរួមគ្នាក្នុងការបង្កើតបទពិសោធ​ដែលមិនធ្លាប់មាន និង​មិន​អាច​បំភ្លេច​បាន។ អ្នកគាំទ្រអាចតាមដានបន្ថែមនៅ @tigerbeer នៅក្នុង Instagram សម្រាប់ព្រឹត្តិការណ៍ដ៏ពិសេស ប្រូម៉ូសិនផ្សេងៗ និងឱកាសក្នុងការទាក់ទងជាមួយក្លឹបដែលពួកគេចូលចិត្តដែលមិនធ្លាប់ពីមុនមក។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖

Joey Brophy joseph.brophy@heineken.com

Global Brand PR

ព័ត៌មានពីស្រាបៀរថៃហ្គ័រ៖

Tiger® ត្រូវបានផលិតឡើងនៅក្នុងប្រទេសសិង្ហបុរីនាឆ្នាំ ១៩៣២។ បច្ចុប្បន្ននេះ Tiger® គឺជាស្រាបៀរលំដាប់ថ្នាក់អន្តរជាតិមួយនៅតំបន់អាស៊ី ហើយមានវត្តមាននៅលើទីផ្សារជាង៦០ប្រទេស ទូទាំងពិភពលោក។ ស្រាបៀរថៃហ្គ័របានពុះពាររាល់ឧបសគ្គ ដើម្បីនាំយកនូវរសជាតិស្រាបៀរដ៏ស្រស់ស្រាយ និងគុណភាពដ៏ល្អឥតខ្ចោះ រាប់ទសវត្សរ៍មកហើយ។ Tiger® ជឿជាក់ថាមនុស្សគ្រប់រូប គឺតែងតែមានញាណសត្វខ្លា (ភាពអង់អាច) នៅក្នុងខ្លួន ដែលសាកសមក្នុងការបង្ហាញមនុស្សជុំវិញខ្លួន។ យើងឆ្ពោះទៅមុខជាមួយគ្នា ដោយការបញ្ចេញភាពអង់អាចទៅកាន់អ្នកជុំវិញខ្លួន នឹងជម្រុញអោយយើងអាចធ្វើទៅបានគ្រប់រឿងទាំងអស់។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ៖ www.tigerbeer.com

នៅឡាវ អាកាសធាតុត្រជាក់ខ្លាំងរហូតកកឡានកកម៉ូតូ ឯខោអាវហាលក្រៅផ្ទះឡើងរឹងឆ្កឹងអស់

ប្រាប់តៗគ្នាផង! សមាជិក ប.ស.ស ពេលឈឺ អាចមានសិទ្ធិស្នើសុំប្រាក់បំណាច់ប្រចាំថ្ងៃ ៧០% បាន ឱ្យតែមានលក្ខខណ្ឌ ៣ នេះ

ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

មាស ម៉ូលីណា សម្រស់ស្អាតខ្ញង់ដូចជំនាន់ប្រកួត Freshie Girl ទាំងពេលនេះកូនៗធំៗទន្ទឹមខ្លួន

កុំទ្រាំទៀតតស់ណាត់គ្នាទៅ! សួនផ្កាមួយនៅបាត់ដំបង កំពុងផ្ទុះល្បីថតរូបស្អាតខ្លាំង សំបុត្រចូលតែ ៥ ពាន់ ថតរូបមួយសេរី

អាកាសធាតុរងាញ័រញាក់ តែពលរដ្ឋឥណ្ឌា ១៥ លាននាក់នៅនាំគ្នាសម្រុកទៅទន្លេងូតទឹកលាងបាប ក្នុងពិធីបុណ្យសាសនា Maha Kumbh Mela

ឱកូនអើយកូន! ឪពុកបង្ហោះដំណឹងបាត់កូនប្រុស ដែលរៀននៅសាលាគថ្លង់ចុងក្រោយត្រូវរកឃើញបាត់បង់ជីវិត ក្នុងទឹកស្ទឹងសង្កែ

ជួបព្យុះពេលកំពុងជិះទូកកណ្ដាលសមុទ្រ ភ័យពេកគិតថាខ្លួនឯងមិនរស់ ក៏ថតវីដេអូដ៏រំជួលចិត្តផ្ដាំផ្ញើទៅម៉ែនៅផ្ទះ

(វីដេអូ) មានឈ្មោះជាប្ដីប្រពន្ធពេញច្បាប់ហើយ តែ ជី ដេវីត នៅតែបំពេញក្ដីស្រមៃធំមួយឱ្យ ទេព បូព្រឹក្ស

អង្គុយផឹកទឹកក្រូចពណ៌ក្រហមមុខផ្ទះ ឈ្លក់ប្រឡាក់ពេញមាត់ ចៃដន្យចំពេលឆ្កែខាំមាន់ស្ល-ា/ប់ មានអីអ្នកភូមិនាំគ្នាផ្អើលចោទថាជាអាប

ព័ត៌មានបន្ថែម

ព្រឹត្តិការណ៍ រត់ជាមួយ វីង រៃអង្គាសថវិកាជាង ២០ លានរៀល ដើម្បីជួយទ្រទ្រង់សុខុមាលភាពកុមារកម្ពុជា

ក្រុមហ៊ុន Angkormilk បានរៀបចំកម្មវិធីប្រចាំឆ្នាំដ៏ធំមួយ សម្រាប់ដៃគូធុរកិច្ចទូទាំងប្រទេស

សាទរ ស្រាបៀ ហ្រ្គីត បង្ហាញវត្តមាននៅដើមឆ្នាំថ្មី ២០២៥!

Grab និង Nham​24 រួមបញ្ចូលគ្នានៅចំពេលទីផ្សារដឹកជញ្ជូនម្ហូបអាហារ និង គ្រឿងទេសនៅកម្ពុជាកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស

កាល់តិច បានបញ្ចប់យ៉ាងជោគជ័យនូវកម្មវិធីប្រូម៉ូសិនបែបឌីជីថលដ៏រំភើប ជាមួយនឹងរង្វាន់រថយន្តថ្មីសន្លាង ១ គ្រឿង

ការជ្រើសរើសល្អបំផុតរបស់សាន់តា ៖ Cloud & Hosting ល្អបំផុត ដើម្បីចំណេញនាឱកាសបុណ្យណូអែល

វិនិយោគលើសុខភាពបេះដូង គឺជាការវិនិយោគដែលមានផលចំណេញច្រើនបំផុត

ASUS បង្ហាញជាផ្លូវការកុំព្យូទ័រស៊េរីថ្មី ProArt PZ13 2-in-1 AI Laptop ស័ក្តិសមបំផុតសម្រាប់អ្នកផលិតមាតិកា

ស្វែងរកព័ត៌មាន​ ឬវីដេអូ