ស្រីៗចែកគ្នាដឹង! ការសិក្សាថ្មីរកឃើញថា មនុស្សស្រីចូលចិត្តផឹកកាហ្វេច្រើនក្នុងម្ង៉ៃៗ អាចប៉ះពាល់ដល់ទំហំដើមទ្រូង

Share This

សព្វថ្ងៃឃើញមានមនុស្សមិនតិចជាង ៥០% នោះទេ ដែលទទួលទានកាហ្វេរាល់ថ្ងៃ រហូតវាក្លាយជាភេសជ្ជៈមួយដែលជាទីពេញនិយមខ្លាំងចំពោះមនុស្សទូទាំងពិភពលោក​ មិនថាប្រុស ឬ ស្រី ក្មេង ឬចាស់ឡើយ។

ខណៈអត្រាអ្នកផឹកកាហ្វេកាន់តែកើនឡើងពីមួយថ្ងៃទីមួយថ្ងៃ ថ្មីៗនេះ ទស្សនាវដ្តីបរទេសមួយឈ្មោះ «British Journal of Cancer» បានចុះផ្សាយថា អ្នកដែលផឹកកាហ្វេមួយថ្ងៃលើសពី ៣ កែវ ពិសេសស្ត្រីគឺអាចនឹងបណ្តាលឱ្យមានដើមទ្រូងតូច ឬ ស្វិត។ នេះបើតាមការស្រាវជ្រាវពីលោក Helena Jernstrom ចេញពីសកលវិទ្យាល័យមួយក្នុងប្រទេស Sweden ក្រោយការសម្ភាសពីស្រ្តីចំនួន ៣០០ នាក់ ដែលចូលចិត្តផឹកកាហ្វេ។

មូលហេតុដែលញុំាកាហ្វេហើយបណ្តាលឱ្យមានដើមទ្រូងចុះតូច គឺដោយសារតែសារធាតុកាហ្វេអ៊ីនចូលទៅក្នុងរាងកាយច្រើនកាន់ ធ្វើឱ្យប៉ះពាល់ដល់អរម៉ូនក្នុងខ្លួនមនុស្សស្រី ជាហេតុបណ្តាលឱ្យទំហំដើមទ្រូងកាន់តែស្វិតតូច។

ទោះជាយ៉ាងណា លោក Helena Jernstrom ក៏បានបន្ថែមថា បើទោះបីជាផឹកកាហ្វេលើសពី ៣ កែវ ក្នុងមួយថ្ងៃបណ្តាលឱ្យមនុស្សស្រីមានដើមទ្រូងតូចក៏ដោយ តែកុំភ័យ ព្រោះមិនមែនធ្វើឱ្យដើមទ្រូងតូចរហូតបាត់រាបស្មើឡើយ គ្រាន់តែទំហំថយចុះតែប៉ុណ្ណោះ៕

ប្រភព៖ Glamour , Ejun

គ្រាន់តែរឿងមាន់ និង ពងមាន់មួយណាកើតមុនសោះ ឈ្លោះគ្នាបង្កជារឿងធំម្នាក់ត្រូវបង់ជីវិត ម្នាក់ដេកគុ-ក ១៨ ឆ្នាំ

កូនធំទន្ទឹមខ្លួនហើយ មាស ម៉ូលីណា សម្រស់មិនប្រែស្អាតដូចកាលជំនាន់ប្រកួត Freshie Girl កាលពី ២២ ឆ្នាំមុន

ឫសគល់ដ៏ក្ដៅគគុក ៥ យ៉ាង ធ្វើឱ្យក្មេងៗធំឡើងមិនទាន់ ក្លាយជាទំនើងឈ-ា/មរាវ ដើរបង្កតែរឿងពាលាបាតផ្សារនាំទុក្ខម៉ែឪ

ឆ្នាំទាំង ៣ នេះ​ រាសីនឹងឡើងដូចកាំជណ្តើរ ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

អូសដៃជាងថតផ្ទាល់ខ្លួនមក! សួនផ្កាមួយនៅបាត់ដំបង កំពុងផ្ទុះល្បីថតរូបស្អាតខ្លាំង រីឯសំបុត្រចូលតែ ៥ ពាន់រៀល ថតរូបមួយសេរី

មិនមែនកើតលើតែមនុស្សទេ សត្វឆ្មាក៏មានកើតជំងឺអេដស៍ដែរ ហៅថា FIV គ្មានវ៉ាក់សាំងគ្មានថ្នាំព្យាបាល

កម្មនោះកម្ម! ប្ដីមុនក្បត់ចិត្តសម្រេចលែងលះ ប្រុងរៀបការប្ដីថ្មី តែប៉ះចំប្រុសព្រានយកស្រីក្រៅមកដេ/កដល់បន្ទប់

(វីដេអូ) មិនលាក់ តែក៏មិនបង្ហាញ! ភឹម ស្រីនោ ទម្លាយទាំងមុខក្រហមកំពុងមានចំណងស្នេហា តែ Private

ប៉ះឬនៅ? ស្រីៗអាចនឹងគ្រាំទ្រូង ខ្លះអាចឈានដល់លែងលះ បើបានប្តីមិនយល់ចិត្ត ស្តាប់តាមតែម្តាយពេកមិនគិតប្រពន្ធកូនឯង

ផ្ទុះសរសើរយុវជន រិទ្ធ ដារ៉ូ ហៅ ព្រះនាងតូច «តួត្លុក» សម័យថ្មី មានទេពកោសល្យខ្ពស់ កំពុងបង្ហាញជំនាញល្បីរន្ទឺ

ព័ត៌មានបន្ថែម

មិនមែនកើតលើតែមនុស្សទេ សត្វឆ្មាក៏មានកើតជំងឺអេដស៍ដែរ ហៅថា FIV គ្មានវ៉ាក់សាំងគ្មានថ្នាំព្យាបាល

កម្មនោះកម្ម! ប្ដីមុនក្បត់ចិត្តសម្រេចលែងលះ ប្រុងរៀបការប្ដីថ្មី តែប៉ះចំប្រុសព្រានយកស្រីក្រៅមកដេ/កដល់បន្ទប់

(វីដេអូ) មិនលាក់ តែក៏មិនបង្ហាញ! ភឹម ស្រីនោ ទម្លាយទាំងមុខក្រហមកំពុងមានចំណងស្នេហា តែ Private

ប៉ះឬនៅ? ស្រីៗអាចនឹងគ្រាំទ្រូង ខ្លះអាចឈានដល់លែងលះ បើបានប្តីមិនយល់ចិត្ត ស្តាប់តាមតែម្តាយពេកមិនគិតប្រពន្ធកូនឯង

ស្វែងរកព័ត៌មាន​ ឬវីដេអូ